ឡានរេចង្កូតទៅបុកយុវជនម្នាក់បណ្តាលអោយស្លាប់ម្នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឡានរេចង្កូតទៅបុកយុវជនម្នាក់បណ្តាលអោយស្លាប់ម្នាក់

22/09/2017
(ខេត្តកណ្តាល): ករណីគ្រោះថ្នាក់ចរាចរណ៍(រថយន្តនិងម៉ូតូ)បណ្ដាលអោយស្លាប់០១នាក់ កេីតហេតុថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៧ វេលាម៉ោង១៨និង៣០នាទីនៅចំនុច ផ្លូវលខ២១ស្ថិតក្នុងភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្តាល មានរថយន្តម៉ាក Morning ពណ៍ក្រហម ពាក់ផ្លាក់លេខភ្នំពេញ2AQ- 4579 អ្នកបើកបររថយន្ត ឈ្មោះប៉ិច ពិសី ភេទប្រុស អាយុ២១ឆ្នាំមុខរបរ៖កសិករ មានទីលំនៅភូមិទេពអកជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល បានធ្វើដំណើីក្នុងទិសដៅពីជើងមកត្បូង ។លុះពេលមកដល់ចំណុចកើតហេតុក៏បានវេចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GI-2149 បើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ (មិនពាក់មួកការពារ) ដែលកំពង់ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង បណ្តាលអោយដួលដាច់ដៃ-ដាច់ជើងនិងបោកក្បាលស្លាប់ភ្លាមៗតែម្ដង ។ ចំណែករថយន្តបានជ្រុលទៅបុករថយន្តដែលចតចោលនៅមុខផ្ទះបណ្ដាលអោយខូចខាតចំនួន០២គ្រឿងទៀត ។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋបាននាំគ្នាចោមរោមទ័ព្ធវ៉ៃអ្នកបើកបររថយន្ត ព្រោះគាត់ឃើញអ្នកបើកបររថយន្តស្រវឹងបើកបុកគេបណ្ដាលអោយស្លាប់ ប៉ុន្តែបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង ដឹកនាំដោយលោកវរៈសេនីយ៍ឯក សេង សុជាតិ ចុះជួយអន្តរាគមន៍រំដោះនិងឃាត់ខ្លួនជនបង្កយកមកអធិការដ្នាននគរបាលស្រុកស្អាងទាន់ពេលវេលា ។រីឯសាកសពត្រូវបានដឹកយកមកតម្កល់ទុកនៅវត្តភ្នំធនមន្តរង់ចាំក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ចំណែករថយន្ត០១គ្រឿងនិងម៉ូតូ០១គ្រឿងខូចខាតធ្ងន់ ឯរថយន្ត០២គ្រឿងចតចោលមុខផ្ទះខូចខាតស្រាល ហើយបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។អត្ថបទ ទេព វណ្ណះ