ចាប់យួនរត់ពន្ធកញ្ឆាក្រៀមជាង១០គីឡូនៅខេត្តតាកែវ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចាប់យួនរត់ពន្ធកញ្ឆាក្រៀមជាង១០គីឡូនៅខេត្តតាកែវ

21/09/2017
ខេត្តតាកែវ ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ វេលា ម៉ោង១២.០៦នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយប៉ុស្តិនគរបាលរដ្ឋបាលសោម បានធ្វើការបង្រ្កាបករណីជួញដូរគ្រឿងញៀន(កញ្ឆាក្រៀម)០១ករណី ពីប្រទេសកម្ពុជា ឆ្លងទៅប្រទេសវៀតណាម នៅចំណុចចន្លោះបង្គោលព្រំដែនលេខ២៧៨ នឹង ២៧៩ ជិតប៉ុស្តិ៍នគរបាលការពារព្រំដែនសំបុកមាន់ (វរះ៦០៣) ស្ថិតក្នុងភូមិ ព្រាល ឃុំសោម ស្រុកគិរីវង់ និងបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ មានឈ្មោះ ហ្វៀង ថាន់ជី ( NGUYEN THANH CHI ) ភេទប្រុស អាយុ៤៧ឆ្នាំ (ជនជាតិ វៀតណាម)ស្រុកកំណើតនៅភូមិឃុំភូឡើយ ស្រុកថាន់ប៊ិន ខេត្តដុងថាប បច្ចុប្បន្នរស់នៅភូមិវិនវ៊ើយ ឃុំវិនអាង ស្រុកចូវថាំន ខេត្តអាងយ៉ាង រីបក្សពួក០១នាក់ទៀតបានរត់គេចខ្លួនចុះទៅប្រទេសវៀតណាម មានឈ្មោះ វ៉ាង ភេទប្រុស រស់នៅភូមិតូហា ឃុំនួយតូ ស្រុកទ្រីទង ខេត្តអាងយ៉ាង ។ ករណីខាងលើសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន ៖ -កញ្ឆាក្រៀមចំនួន១១ដុំ ស្មើ១១គីឡូ -វ៉ាលឡូ ចំនួន០២ព័ណខៀវ លាយខ្មៅ , ពណ៌ក្រហមលាយខ្មៅ -ស្បោងកៅស៊ូចំនួន០២ -ប្លាស្ទិចចំនួន២សម្រាបច្រកកញ្ឆា -ម៉ូតូ០១គ្រឿង ម៉ាកហុងដា ស្លាកលេខ 68 S4 : 8230 ។

ករណីនេះកម្លាំងជំនាញបានសហការជាមួយសមត្ថកិច្ចវៀតណាមស្រាវជ្រាវស្វែងរកមេក្លោង នឹង បក្សពួកដែលរត់គេចខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕អត្ថបទ ទេព វណ្ណះ