ចាប់បានចោឆក់បីនាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចាប់បានចោឆក់បីនាក់

21/09/2017
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងផែនព្រហ្មទណ្ឌ​​ សហការជាមួយអធិការ ដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ធ្វើការ ស្រាវជ្រាវចាប់បានជនសង្ស័យចំនួន ៣នាក់ ពីបទចោរកម្ម(ឆក់សម្ភារ )ចាប់បាន នៅស្រុកស្រែអំបិលបាន២នាក់និងក្រុងព្រះសីហនុ១នាក់ ។
​កើតហេតុកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង២៣ និង៥០នាទី ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ជនរងគ្រោះឈ្មោះ ម៉ម ឡាំងហួយ ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ កសិករមានទីលំនៅ ភូមិសំរោង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។
សម្ភារៈបាត់បង់៖
-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក អាយហ្វូនសេវេនផ្លាស់ ពណ៌ខ្មៅ ។
-អត្តសញ្ញាណប័ណ្ណ ០២សន្លឹក
-លុយចំនួន២៥ដុល្លា
-ការបូបកាន់ដៃចំនួន១
វត្ថុតាងចាប់យកបាន :
-​ សម្ភារទាំងអស់ដូចខាងលើ ​បានប្រគល់អោយជនរងគ្រោះរួចហើយ ។
- ម៉ូតូ១គ្រឿងម៉ាកនិចជាមធ្យោបាយធ្វើសកម្មភាព ។
ជនសង្ស័យមានឈ្មោះ៖
១.ឈ្មោះ ផា រិនហៃ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) ។
២.ឈ្មោះ សោម រ័ត្ន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) ។
៣.ឈ្មោះ ហុង ដារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត) ។

ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងជំនាញកំពុងក៏សាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ។អត្ថបទ ទេព វណ្ណះ