នគរបាល​ចរាចរ​ណ៍ផ្លូវ​ទឹក​ ត្រួត​ពិនិត្យ​លក្ខណៈៈបច្ចេកទេស​ នាវា​ដឹកភ្ញៀវ​កំសាន្ត​តាម​កោះ​ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នគរបាល​ចរាចរ​ណ៍ផ្លូវ​ទឹក​ ត្រួត​ពិនិត្យ​លក្ខណៈៈបច្ចេកទេស​ នាវា​ដឹកភ្ញៀវ​កំសាន្ត​តាម​កោះ​ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន

21/09/2017
ព្រះសីហនុ ៖ នៅ​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ ឆ្នាំ​ ២០១៧​នេះ​ លោក​ឧត្តម​សេនីយ៍​ត្រី​ ណុប​ បញ្ញា​ ស្នងការ​រង​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ និង​ នគរបាល​ទេសចរណ៍​ ចុះ​ត្រួត​ពិនិត្យ​ លក្ខណៈបច្ចេកទេស​ជលយាន​យន្ត​ និង​ណែនាំ​ដល់​ម្ចាស់​ជលយាន​ ដឹក​ភ្ញៀវ​ទេសចរ ធ្វេី​ដំណើរ​កំសាន្ត​តាម​កោះ ឲ្យមានការប្រុងប្រយ័​ត្ន ទាំង​លក្ខណៈ​បច្ចេកទេស​ជលយាន​យន្ត​ និង​ពោង​សុវត្ថិភាព​ ជៀសវាង​មាន​ហានិភ័យ​ផ្សេង​ៗ​កេីត​ឡេីង ដោយសារការ​ធ្វេស​ប្រហែស​។

លោក​វរសេនីយ៍​ទោ​ ខឹម​ សុផល​ នាយ​ការិយាល័យ​នគរបាល​ចរាចរណ៍ផ្លូវ​ទឹក​ បាន​បញ្ជាក់​ថា ដោយ​មានការ​យកចិត្ត​ទុកដាក់​ គិតគូរ​អំពី​សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​រំលឹក​ឲ្យ​សមត្ថកិច្ច​ជំនាញ​ តាម​ដាន​ការ​វិវត្តន៍​ប្រែប្រួល​នៃ​អាកាស​ធាតុ​ និង​ចុះណែនាំផ្ទាល់​ ដល់ម្ចាស់ជលយាន ឲ្យ​ប្រុងប្រយ័ត្នគ្រប់​ពេលវេលា​ កុំឱ្យ​មានការ​ធ្វេស​ប្រហែស​ឱ្យ​សោះ​។

គិត​ត្រឹម​ម៉ោង​១​០ព្រឹក​នេះ មាន​ភ្ញៀវទេសចរ​ ទៅកំសាន្តតាមបណ្តាកោះ​ ច្រើន សរុប៩៤៨នាក់​ បរទេស៦៥៧នាក់ ៕អត្ថបទ ទេព វណ្ណះ