លោកសុខ ពេញវុធអភិបាលខណ្ឌដូនពេញនិងភរិយាឧបត្ថម្ភថវិការដល់បុគ្គលិកដល់ក្រុមហ៊ុនសុីន ទ្រី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោកសុខ ពេញវុធអភិបាលខណ្ឌដូនពេញនិងភរិយាឧបត្ថម្ភថវិការដល់បុគ្គលិកដល់ក្រុមហ៊ុនសុីន ទ្រី

21/09/2017
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ វេលា ម៉ោង១៣:៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភរិយា បានឧបត្ថម្ភ ថវិកាដល់ បុគ្គលិកក្រុមហ៊ុនស៊ីនទ្រីចំនួន៦៧នាក់ ដែលពួកគាត់បានប្រមូលសំរាមក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ។

ក្នុងនោះលោកអភិបាល បានឧបត្ថម្ភថវិកាដល់ ប្រធានក្រុមចំនួន០២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤០,០០០រៀល និង បុគ្គលិកចំនួន៦៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន២០,០០០រៀល សរុបថវិកាចំនួន ១,៣៨០,០០០រៀល ។
បន្ទាប់មក លោកអភិបាល និង ភរិយា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី ដែលបានរួមសហកាជាមួយកម្លាំងប្រជាការពារខណ្ឌ ក្នុងកាសំអាតបរិស្ថាន អនាម័យ ក្នុងមូលដ្ឋានខណ្ឌដូនពេញ នាថ្ងៃនេះ ។អត្ថបទ ទេព វណ្ណះ