ឃាត់ខ្លនជនសង្ស័យ២នាក់ប្រើប្រាស់នូវសារធាតុញៀន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃាត់ខ្លនជនសង្ស័យ២នាក់ប្រើប្រាស់នូវសារធាតុញៀន

22/09/2017
ខេត្តតាកែវ ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៨៨ និងលេខ៨៩ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តតាកែវ ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ នៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ។ ជនសង្ស័យទាំង០២នាក់ខាងលើមានឈ្មោះ ស៊ុំ ស៊ីនិល ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី និឈ្មោះ ស៊ុំ វណ្ណៈ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីធ្វើការសាកសួរបន្ថែម បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី ។អត្ថបត ទេព វណ្ណះ