គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្តាលឲ្យស្លាប់ស្រ្តីម្នាក់ និងរបួសធ្ងន់បុរសម្នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្តាលឲ្យស្លាប់ស្រ្តីម្នាក់ និងរបួសធ្ងន់បុរសម្នាក់

20/09/2017
កើតហេតុថ្ងៃទី១៧ ខែកញ្ញា ឆ្នា២០១៧
វេលាម៉ោង១៤:១៥នាទីចំណុចភូមិពងទឹក ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤ គីឡូម៉ែត្រ ២៩.៣០នាទី បណ្ដាលអោយស្លាប់១នាក់ ស្រី នៅមន្ទីពេទ្យ និង រងរបួសធ្ងន់១នាក់ប្រុស
និងបណ្តាលខូចខាតរថយន្ត១គ្រ និង ម៉ូតូ១គ្រឿង។សភាពនៃរឿងហេតុ នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ -- មានម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ ១CU ៨៦៥០ បើកបរដោយឈ្មោះ សុិន ដួង ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិ កណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរកម្មករ (ម៉ូតូមានមួកមានកញ្ចក់) ( រងរបួសធ្ងន់ )បានឌុបឈ្មោះ សៅ ផល្លី ភេទស្រី អាយុ២៧ឆ្នាំ ទីលំនៅជាមួយគ្នាមុខរបរកម្មករ គ្មានពាក់មួក (ស្លាប់នៅមន្ទីរទីពេទ្យ)ដែលបើកពីទិសខាងកើតទៅទិសខាងលិច (ភ្នំពេញទៅកំពង់សោម ) បានបុកជាមួយរថយន្តមួយគ្រឿងម៉ាកស្តារុិច
ពណ៍ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ ២D ១៣៦៥ បើកបរដោយឈ្មោះ ឆន ប៊ុនធឿន ភេទប្រុស អាយុ៥៣ឆ្នាំទីលំនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួួល ខេត្តកណ្ដាល មុខរបរកសិករ ដែលបើកពីទិសខាងលិចទៅទិសខាងកើត រួចបត់ឆ្លងថ្នល់ពីត្បូងទៅជើង ចូលភូមិពងទឹក ។ក្នុងទិសដៅបញ្ជ្រាស់គ្នា ចំពោះរថយន្តពេលបុករួចពុំបានឈប់នៅកន្លែងកើតហេតុទេ គឺបើករត់ចូលតាមផ្លូបេតុងភូមិពងទឹក ចំងាយយ១០០ មែត្រទើបឈប់ ។ ចំណែកម៉ូតូដែលដួលលើថ្នល់ ក៍មានរថយន្ត១គ្រឿងទៀតមិនដឹងម៉ាកបើកមកពីកើតទៅលិច បានបុកអ្នករងរបួសដែលជិះម៉ូតូថែមទៀត ហើយរថយន្តក៍បើកគេចខ្លូនបាត់ ។

ចំពោះសពកំលាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។សេក្តីសន្ឋិដ្ធាន ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តបើកឆ្លងប្តូរ គន្លងផ្លូវថ្នល់ខ្វះការប្រុងប្រយ័ត្ន ។ ម៉ូតូបើកក្នុងល្បឿន ក្រោយ ពេលកើតហេតុជំនាញបានប្រមូលមធ្យោបាយដែលពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ។អ្នកបើកបររថយន្តបានឃាត់ខ្លួននៅអធិការដ្ឋាននគរបានស្រុក អង្គស្នួល ។អត្ថបទ ទេព វណ្ណះ