បុរសម្នាក់បានស្លាប់ខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយពេលតខ្សែធុងបាស់ឆក់ចរន្តអគ្គីសនី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុរសម្នាក់បានស្លាប់ខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយពេលតខ្សែធុងបាស់ឆក់ចរន្តអគ្គីសនី

20/09/2017
+ករណីៈ ឆក់ខ្សែភ្លើង (បណ្តាលអោយស្លាប់)
-កើតហេតុៈថ្ងៃទី១៧.០៩.២០១៧វេលាម៉ោង១៧:៣០នាទីនៅចំណុចៈផ្ទះជួល ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្ដាល។ជនរងគ្រោះឈ្មោះ រ៉ាត់ សុខរាជ្យ ភេទ ប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ:បើកឡាន ក្រុមហ៊ុន។សភាពរឿងហេតុ: តាមការសាកសួរបំភ្លឺរបស់ ប្រពន្ធជនរងគ្រោះ ដែលនៅកន្លែងកើតហេតុបានអោយដឹងថា៖ នៅវេលាកើតហេតុខាងលើ
ជនរងគ្រោះបានតខ្សែភ្លើងដើម្បី ចាក់ធុងបាស អោយនាក់ជិតខាងរាំលេងកំសាន្ត រួចក៏ឆក់ខ្សែភ្លើង ហើយប្រពន្ធ និងសាច់ញាតិក៏បញ្ជូនបន្ត ទៅកាន់មន្ទីរពេទ្យជ័យជំនះខេត្តកណ្តាលតែនៅពេលទៅដល់មន្ទីរពេទ្យហើយខាងគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់ហើយ។
ក្រោយពីបានទទួលដំណឹងនេះហើយសមត្ថកិច្ចជំនាញក្រុងតាខ្មៅនិងគ្រូពេទ្យជំនាញបានចុះទៅពិនិត្យសាកសពតែម្តង។ការសន្និដ្ឋាន:
ក្រោយពីការពិនិត្យសាកសពរួចមកយើងឃើញថានៅលើ ម្រាមដៃ កណ្តាលខាងឆ្វេងរបស់ជនរងគ្រោះមានស្នាមខ្មៅរោល(ស្នាមឆេះ) ហើយលោកគ្រូពេទ្យជំនាញនិងសមត្ថកិច្ចជំនាញបច្ចេកទេសក្រុងតាខ្មៅសន្និដ្ឋានបានថាសពពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន។
ក្រោយពីការពិនិត្យចប់សព្វគ្រប់សពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។អត្ថបទ ទេព វណ្ណះ