ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀន០១កញ្ចប់ត្រូវបានដកហូត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀន០១កញ្ចប់ត្រូវបានដកហូត

20/09/2017
+ករណី៖ (រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន)
-កើតហេតុ៖ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង២០ និង ៣០នាទី នៅចំណុច ៖ ក្នុងបរិវេណវត្តទួលស្លែង ភូមិទួលស្លែង ឃំុលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ជនសង្ស័យ ចំនួន ០២នាក់៖១-ឈ្មោះ ដួង វណ្ណី ភេទប្រុស​ អាយុ ១៧ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ សិស្ស (ឃាត់ខ្លួន)២-ឈ្មោះ អូន ឌីម ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (គេចខ្លួន)។វត្ថុតាងចាប់យក៖-ម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកIce)ចំនួន ០១កញ្ចប់តូច ។- ទូរស័ព្ទចល័តចំនួន ០១គ្រឿង។

សភាពនៃរឿងហេតុ:កាលពីពេលវេលាកើតហេតុខាងលើ កម្លាំងនគរបាលប៉ុស្ដិ៍លើកដែក បានចល័តល្បាតនៅក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រង ដើម្បីការពារ សន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ។ នៅពេលដែលកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ ល្បាតមកដល់ចំណុចកើតហេតុខាងលើ ក៏បានជួបមុខសញ្ញាសង្ស័យ ០២នាក់ គឺឈ្មោះ ដួង វណ្ណី ភេទប្រុស អាយុ ១៧ឆ្នាំ និងឈ្មោះ អូន ឌីម ភេទប្រុស អាយុ ២១ឆ្នាំ ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅឈប់ត្រួតពិនិត្យ ស្រាប់តែពេលដែលជនសង្ស័យបានឃើញសមត្ថកិច្ច ក៏បាននាំគ្នារត់គេចខ្លួន តែត្រូវសមត្ថកិច្ចប៉ុស្ដិ៍ ដេញចាប់ឃាត់ខ្លួនបាន ០១នាក់ឈ្មោះ ដួង វណ្ណី រួមជាមួយថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០១ កញ្ចប់តូច ដែល ជនសង្ស័យឈ្មោះ អូន ឌីម បានទំលាក់ចោលក្បែរនោះ រួចគេចខ្លួនបាត់ ។

បន្ទាប់មក ជនសង្ស័យ ដួង វណ្ណី រួមនិងវត្ថុតាងដូចបានចាប់យកខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី ។អត្ថបទ ទេព វណ្ណះ