រថយន្តទំនេីបមួយគ្រឿងក្តៅពេកបេីកចូលដេកក្នុងស្ទឹងសង្កែ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រថយន្តទំនេីបមួយគ្រឿងក្តៅពេកបេីកចូលដេកក្នុងស្ទឹងសង្កែ

20/09/2017
បាត់ដំបង៖រថយន្ត១គ្រឿងបេីកបេីកដោយបុរសម្នាក់ទាំងខ្លួនស្រវឹងជោគជាំបុករះរបងផ្ទះប្រជាពលរដ្ឋជ្រុលចង្កូតធ្លាក់ចូលក្នុងស្ទឹងសង្កែផ្អេីលអស់អ្នកស្រុកនិងសមត្ថកិច្ចទាំងយប់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០១៧នៅចំនុចភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
រថយន្តខាងលេីម៉ាកកាម៉ារី
ពណ៌ស ពាក់ស្លាកលេខ 2A
B-7459 ចំណែកជនរងគ្រោះគៀបជាប់ក្នុងរថយន្ត។
ក្រោយពេលកេីតហេតុប្រជាពលរដ្ឋរស់នៅក្បែរនោះ បានជួយយកចេញពីក្នុងរថយន្តទាំងខ្លួនស្រវឹងវង្វែងបាត់អស់ស្មារតី។
បន្ទាប់មកសមត្ថកិច្ចក៍បានទៅដល់កន្លែងកេីតហេតុដេីម្បីជួយអន្តរាគមន៍និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យ។
ចំណែករថយន្តត្រូវនគរបាលស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូូវគោកខេត្តបាត់ដំបងរងចាំការដោះស្រាយនៅពេលក្រោយ៕អត្ថបទ ទេព វណ្ណះ