ចុះត្រួតពិនិត្យសម្រាបនិងដឹងជញ្ជូនសម្រាមទីតាំងកកស្ទះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចុះត្រួតពិនិត្យសម្រាបនិងដឹងជញ្ជូនសម្រាមទីតាំងកកស្ទះ

20/09/2017
នៅវេលាម៉ោង០៨:៣០នាទី​ ថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៧​ ក្រុមការងារសាលារាជធានីភ្នំពេញ​ ដឹកនាំដោយ​ ឯកឧត្តម​ ស៊ុយ​ សេរិទ្ធ​ អភិបាលរងរាជធានីភ្នំពេញ​ លោក​ សុខ​ ពេញវុធ​ អភិបាលខណ្ឌដូនពេញ​ លោក គាត រង្សី​ ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ​ លោក​ សាយ​ ចន្ថា​ ចៅសង្កាត់ចតុមុខ​ និងមន្ត្រីក្រោមឱវាទ​ ព្រមទាំងកំលាំងប្រជាការពារខណ្ឌចំនួន៣១នាក់ ម៉ូតូដឹកសំរាមចំនួន០២គ្រឿង រថយន្តគណៈបញ្ជាការឯកភាពខណ្ឌចំនួន០៣ គ្រឿង​ បានជួបជុំគ្នានៅខាងលិចវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចតុមុខដើម្បីបែងចែកកំលាំងចុះពិនិត្យទីតាំងដែលកកស្ទះសំរាមអំឡុុងថ្ងៃបុណ្យភ្ជុំបិណ្ឌនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ​ ដើម្បីរកដំណោះស្រាយឲ្យទាន់ពេលវេលា​ និងធានាមិនមានសម្រាមកកស្ទះក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយះពេល០៣ថ្ងៃនេះ​។
ក្នុងអំឡុងពេលនេះ លោក អភិបាលខណ្ឌ បានសំណូមពរពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ សូមមេត្តាកុំបញ្ចេញសំរាមពីផ្ទះខុសម៉ោង និងមិនគួរបញ្ចេញសំរាមមកក្រៅផ្ទះឡើយ គឺគួរបានរង់ចាំចប់ថ្ងៃបុណ្យសិន ទើបបញ្ចេញ ព្រោះអំឡុងពេលនេះបុគ្គលិកក្រុមហ៊ុនស៊ិនទ្រីមួយចំនួនធំ បានឈប់សំរាកទៅស្រុកកំណើតរហូតដល់ចប់ថ្ងៃបុណ្យទើបមានបុគ្កលិកចូលបំពេញការងារគ្រប់ចំនួនវិញ៕អត្ថបទ ទេព វណ្ណះ