បុរសជាជនជាតិចិនម្នាក់បានទទួលរងគ្រោះធ្ងន់ធ្ងរក្រោពេលឆ្លងថ្នល់មិនប្រយ័ត្ន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុរសជាជនជាតិចិនម្នាក់បានទទួលរងគ្រោះធ្ងន់ធ្ងរក្រោពេលឆ្លងថ្នល់មិនប្រយ័ត្ន

20/09/2017
+ករណីៈ (គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិង អ្នកថ្មើរជើង
(បណ្តាលឲរបួសធ្ងន់បុរសជាជនជាតិចិនម្នាក់)កេីតហេតុថ្ងៃទី១៨.០៩ .២០១៧
វេលាម៉ោង ០៧:៤០នាទី ចំណុចតំបន់សេដ្ឋកិច្ចឈានហុង ស្ថិតនៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ០៤ ចន្លោះKM ២២.២៣ ។

សភាពនៃរឿងហេតុៈនៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាកតូយូតា តាកូម៉ា (ប្រភេទមួយបាំងកន្លះ)
ពាក់ស្លាកលេខភ្នំពេញ ២Q-០៩០៦ ពណ៌ក្រម៉ៅ បើករត់គេចបាត់
ដែលបើកមកពីខាងលិចទៅទិសខាងកើត(កំពង់សោមទៅភ្នំពេញ)
លុះដល់ចំណុចកើតហេតុខាងលើបានបុកអ្នកថ្មើរជើង ឈ្មោះ លូ ឆាវស៊ុង (Luo Chao Zhong)ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិចិន ស្នាក់នៅ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលដើរឆ្លងផ្លូវពីត្បូងទៅជើង ។ចំពោះជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្នំពេញ ។សេក្តីសន្ឋិដ្ធាន
ករណីនេះបណ្តាលមកអ្នកបើកបរក្នុងល្បឿនលឿននៅទីប្រជុំជន និងអ្នកថ្មើរជើងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ក្រោយពេលកើតហេតុ ជំនាញកំពុងស្រាវជ្រាវរករថយន្តបង្ករដើម្បី កសាងសំណុំរឿងតាមនីតិវិធីច្បាប់។អត្ថបទ ទេព វណ្ណះ