- សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog
19/09/2017
ខេត្តតាកែវ ៖ បុរសម្នាក់ស្លាប់ភ្លាមៗ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូសណ្តោងរ៉ឺម៉ក មានទិសដៅស្របគ្នា។
ករណីខាងលើកើតឡើងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០៦ និង១០នាទី នៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩០-៩១ ស្ថិតក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។ជនរងគ្រោះដែលស្លាប់មានឈ្មោះ គង់ វាសនា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មុខរបរភ្នាក់ងារឥន្ធទានហ៊្វូណន បើកបរម៉ូតូម៉ាកហុងដា C125 សេរី២០១៥ ពាក់ផ្លាកលេខកំពត1H-6134លុះមកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ក ដឹកទឹកកក គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ជុំ រាល់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ ។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងដកហូតវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីបំពេញសំណុំបែបបទតាមនិតិវិធី រីឯសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។អត្ថបទ ទេព វណ្ណះ