រដ្ឋបាលក្រុងព្រះសីហនុ សុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ករណីក្រុមហុ៊នប្រមូលសំរាមថ្មី KSWM ផ្តល់សេវាប្រមូលសំរាមមិនទាន់បានល្អ យឺតយ៉ាវ នឹងសំរាមគរនៅតាមបណ្តោយផ្លូវ តាមទីសាធារណៈ នឹងតាមទីផ្សារ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋបាលក្រុងព្រះសីហនុ សុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ករណីក្រុមហុ៊នប្រមូលសំរាមថ្មី KSWM ផ្តល់សេវាប្រមូលសំរាមមិនទាន់បានល្អ យឺតយ៉ាវ នឹងសំរាមគរនៅតាមបណ្តោយផ្លូវ តាមទីសាធារណៈ នឹងតាមទីផ្សារ

19/09/2017
ដោយសារក្រុមហ៊ុនប្រមូលសំរាមថ្មី KSWM មានការលំបាកដូចខាងក្រោម៖
១. បច្ចុប្បន្នក្រុមហ៊ុនKSWM មានឡានដឹកសំរាមតែ ៧គ្រឿង ( ឡានចំណុះ ១៦តោន ២គ្រឿង ឡានចំណុះ ១៤តោន ២គ្រឿង ឡានចំណុះ ៥តោន ២គ្រឿង និងឡានដឹកធុងដាមស្ទេី ចំណុះ ១៦តោន ១គ្រឿង )។
២. កម្មករនៅសល់តែ ២០នាក់ ( ពីព្រោះរដូវភ្ជុំ កម្មករមួយចំនួនសុំឈប់ )។
៣. ទីលានចាក់សំរាមចម្ងាយឆ្ងាយ ៣២គីឡូ និងផ្លូវចូលទៅទីលានចាក់សំរាមចម្ងាយ ២គីឡូ ផ្លូវចំណោទភ្នំ រអិល និងជាប់ឡាន ដូច្នេះធ្វេីការដឹកជញ្ជូនសំរាមទៅចាក់នៅទីលានយឺតយ៉ាវ។

៤. ក្រុមហ៊ុនKSWM ទេីបបានសិទ្ធិវិនិយោគប្រមូលសំរាម នៅក្រុងព្រះសីហនុ ១៥ កញ្ញា ២០១៧ ដូច្នេះរដ្ឋបាលក្រុង និងក្រុមហុ៊ន កំពុងរៀបចំឯកសារដេីម្បីចុះកិច្ចសន្យាផ្តល់សិទ្ធិវិនិយោគ ១០ឆ្នាំ ដូច្នេះការរៀបចំឯកសារដេីម្បីចុះកិច្ចសន្យាត្រូវពេលវេលាក្រោយបុណ្យភ្ជុំយ៉ាងតិចក៏ ១៥ថ្ងៃដែរ ទេីបរៀបចំឯកសាររួច។
៥. រដ្ឋបាលក្រុង និងក្រុមហ៊ុនកំពុងរួមគ្នាគិតធ្វេីយ៉ាងណាឲ្យក្រុមហ៊ុនងាយផ្តល់ព័ត៌មាន និងផ្តល់សេវាផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋ ហេីយបងប្អូនប្រជាពលរដ្ឋងាយស្រួលភ្ជាប់សេវា និងបង់ប្រាក់ឲ្យក្រុមហ៊ុន។

ដេីម្បីឲ្យក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម KSWM អាចមានលទ្ធភាព ផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម បានរលូន និងល្អ ក្រុមហ៊ុនត្រូវការពេលវេលាយ៉ាងតិចពី ៤-៦ខែដែរ ( ក្រុមហ៊ុនត្រូវការពេលវេលាទិញឡានបន្ថែម ជ្រេីសរេីសកម្មករបន្ថែម ព្រមទាំងការងារចំបាច់ និងសំខាន់ៗ ផ្សេងៗទៀត ) ដូច្នេះចន្លោះពី ៤-៦ខែនេះ សុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ប្រសិនបេីក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម យឺតយ៉ាវ និងមិនស្អាត សូមកុំទាន់រិះគន់៕ អត្ថបទ ទេព វណ្ណះ