បទល្មើសជាច្រើនកើតឡើងនៅលើទឹកដីស្រុកព្រែកប្រសពជាប្រភពកន្លែងឈ្មួញរកជួញដូរដ៏ត្រជាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បទល្មើសជាច្រើនកើតឡើងនៅលើទឹកដីស្រុកព្រែកប្រសពជាប្រភពកន្លែងឈ្មួញរកជួញដូរដ៏ត្រជាក់

19/09/2017
ខេត្តក្រចេះ៖នៅថ្ងៃទី ១៨កញ្ញា២០១៧ភ្នាក់ងារសាព័ត៌មានយើងបានអោយដឹងថានៅចំនុចភូមិទប់ខ្សាច់ឃុំជ្រោយបន្ទាយស្រុកព្រែកប្រសពខេត្តក្រចេះ មានឈ្មួញឈើជាច្រើនដែលដឹកឈើយកមកដាក់នៅកន្លែងនោះរាយប៉ាយពាស់ពេញគ្រប់ច្រកល្ហក ភាគច្រើនសុទតែឈើប្រណិតដែលអាជ្ញាធរស្រុកមើលពុំឃើញនឹងធ្វើមិនដឹងមិនឮទាំងអស់ជាពិសេសផ្នែកជំនាញរដ្ឋបាលព្រៃឈើដែលឈរជើងនៅទីនោះតែម្តង
ដូចជាលោកប៑ូយ រតនាជាដើមនាយផ្នែករដ្ឋបាលព្រៃឈើនៅស្រុកព្រែកប្រសព.លោកពេញ សារឹតនាយរងសង្កាត់ស្តីទីទទួលជំនួសលោកនាយសង្កាត់ដែលទៅរៀនរយះពេល២ឆ្នាំអោយទទួលខុសត្រូវអ្នកទាំងអស់នោះធ្វើមិនឃើញប្រហែលជាបានលាភសការៈហើយមើលទៅ។

ជាពិសេសអាជ្ញាធរក្នុងស្រុកព្រែកប្រសពនោះគិតតែធ្វើការយ៉ាងសកម្មភាគច្រើនតាមដានតឹងរឹងតែចំពោះអ្នកសារព័ត៌មានដើម្បីរកប័ណ្ឌនិងប៉េសកម្មស្វិតស្វាញយ៉ាងអព្យាក្រឹត ណាមួយក្រែងអ្នកទាំងនោះចុះទៅយកព័ត៌មានក្លាចបែកការពីបទល្មើសដែលមានឈើជាច្រើនកន្លែងដាក់ស្ទប់ទុកជាច្រើនកន្លែងដូចរូបភាពខាងក្រោមជាភស្តុតាងបញ្ជាក់ច្បាស់លាស់ស្រាប់នៅចំនុចខាងលើ។

ម្យ៉ាងទៀតប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកព្រែកប្រសពបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថាជារៀងរាល់ថ្ងៃបទល្មើសព្រៃឈើស្រុកនេះដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងយ៉ាងអាណាធិប្បតេយ្យដោយលោកសេក ប៊ុនហេង ជាអភិបាលស្រុកនិងជាគណៈនៃគណៈអភិបាលបង្ក្រាបបទល្មើសដោយពុំដឹងពុំឮធ្វើមិនឃើញតាមការរៀបរាប់របស់ប្រជាពលរដ្ឋពួកគាត់សន្និដ្ឋានថាប្រហែលលោកទទួលលាភជាច្រើនមើលទៅបានដូចជាបទល្មើសឈើមានសព្វថ្ងៃនេះយ៉ាងសន្ធឹកសន្ធាប់។អត្ថបទ ទេព វណ្ណះ