ចុះត្រួតពិនិត្យយានយន្តមុនចេញដំណើរនិងក្រោយធ្វើដំណើររួច ប្រាប់ដល់អ្នកបើកបររថយន្ត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចុះត្រួតពិនិត្យយានយន្តមុនចេញដំណើរនិងក្រោយធ្វើដំណើររួច ប្រាប់ដល់អ្នកបើកបររថយន្ត

19/09/2017
១៨ ខែ កញ្ញា ឆ្នាំ ២០១៧ អនុវត្តតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជាការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ប៉ែន ឬទ្ឋី ស្នងការរងទទួលផែនការិយាល័យជំនាញនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន ដែលមាន លោកវរសេនីយ៍ឯក សាត គឹមសាន ជានាយការិយាល័យ បានចាត់តាំងលោកវរសេនីយ៍ទោ អ៊ឹម អង្សា នាយរងការិយាល័យដឹកនាំកំលាំងនគរបាលចរាចរណ៍ សហការណ៍ជាមួយមន្រ្តីនៃ មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ចុះធ្វើការត្រួតពិនិត្យយានយន្តដឹកអ្នកដំណើរ សំដៅលើ លក្ខណៈបច្ចេកទេសរបស់យានពីចំណុច ចាប់ផ្តើមមុនពេលចេញ ដំណើរ (ដើមទី) ទៅកាន់គោលដៅណាមួយ ដើម្បីប្រាកដថា យានយន្តពិតជាមានលក្ខណៈបច្ចេកទេស ល្អប្រសើរ ជៀសវាងនូវហានីភ័យណាមួយដែលកើតឡើងដោយបញ្ហាលក្ខណៈបច្ចេកទេស របស់ យាន ព្រោះថាក្នុងឱកាសពិធីបុណ្យកាន់ បិណ្ឌ ភ្ជំបិណ្ឌនេះប្រជាពលរដ្ឋខ្មែរបានចេញ ដំណើរទៅកាន់ទីកំណើតរបស់ខ្លួនដើម្បីបានជួបជុំបងប្អូន ញាតិសណ្តានធ្វើបុណ្យ ធ្វើទាន រួមគ្នា ដូច្នេះតម្រូវការនៃការធ្វើដំណើរដោយយាន្តយន្តគ្រប់ប្រភេទគឺជាកត្តាសំខាន់ចាំបាច់បំផុត ។ ឆ្លៀតក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃ ណីជាតិខ្មែរនេះលោកវរសេនីយ៍ ឯក សាត គឹមសាន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ជំនួសមុខថ្នាក់ដឹកនាំស្នងការ នៃស្នងការដ្ឋានសូមអំពាវនាវដល់ប្រជា ពល រដ្ឋដែលធ្វើ ដំណើរឆ្លងកាត់ក្នុងភូមិសាស្រ្តខេត្តបាត់ ដំបង សូមមេត្តាចូលរួមគោរពច្បាប់ចរាចរ ណ៍ទាំងអស់ គ្នាឲ្យបានខ្ជាប់ខ្ជួួន ដើម្បីកុំឲ្យមានករណីគ្រោះ ថ្នាក់ចរាចរណ៍ណាមួយកើតឡើង ក្នុងថ្ងៃបុណ្យទាននេះ ដែលក្នុងនោះការបើកបរស្ថិតក្រោម ឥទ្ឋិពលនៃគ្រឿងស្រវឹង និង ការបើកបរ ដែលលើសពីល្បឿនកំណត់របស់ច្បាប់ ដែលជាកត្តាងាយនឹងបង្ករឲ្យមានករណីគ្រោះថ្នាក់ កើតឡើងបំផុត ៕ អត្ថបទ ទេព វណ្ណះ