អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូន ចោរកាច់ ក ម៉ូតូ ០១នាក់ ទៅតុលាការ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូន ចោរកាច់ ក ម៉ូតូ ០១នាក់ ទៅតុលាការ

18/09/2017
នៅវេលាម៉ោង០២:០០នាទី រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ជាចោរលួចកាច់ ក ម៉ូតូ ទៅតុលាការ។ ជនសង្ស័យមាន ឈ្មោះ ម៉ន រឹទ្ធី ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌសែនសុខ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង២១:២០នាទី នៅចំណុចមុខផ្ទះលេខ៤២៦C ផ្លូវ៣០៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យ ខាងលើ បានធ្វើសកម្មភាព លួចកាច់ ក ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៍ខ្មៅ ស្លាកលេខ កំពង់ស្ពី 1F-1722 របស់ជនរងគ្រោះឈ្មោះ សុខ វណ្ណដេត ភេទប្រុស អាយុ ២១ឆ្នាំ ខណៈពេលដែលជនរងគ្រោះ ជិះម៉ូតូ មកពីសាលារៀន ហើយបានចតម៉ូតូទុកមុខផ្ទះ ហើយបានឡើងទៅលើផ្ទះផ្លាស់សំលៀកបំពាក់ ស្រាប់តែ ជនសង្ស័យខាងលើ បានកាច់ ក ម៉ូតូ របស់ជនរងគ្រោះ ជិះគេចខ្លួនបានតែម្តង។

តាមចម្លើយ សារភាពរបស់ជនសង្ស័យ ប្រាប់សមត្ថកិច្ចអាវុធហត្ថ ឲ្យដឹងថា ខ្លួន និងបក្ខពួក ឈ្មោះ យ៉េន ជា ភេទប្រុស បានជិះម៉ូតូ ០១គ្រឿង ម៉ាកស៊ីរ៉ុស ពណ៍ក្រហម ចេញពីផ្ទះសំណាក់ សុភី ក្នុងគោលបំណងដើររកលួច លុះជិះមកដល់ ចំណុចកើតហេតុ ខាងលើ ក៏ឃើញម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ ១១០ ពណ៍ខ្មៅ ស្លាកលេខ កំពង់ស្ពី 1F-1722 ចតចោល ពុំឃើញមានម្ចាស់ ដោយឳកាសល្អ ជនសង្ស័យខាងលើ និងបក្សពួកដែលរត់គេចខ្លួនបាត់ បានធ្វើសកម្មភាពលួចកាច់ ក តែម្តង ស្របពេល ដែលកម្លាំងអាវុធហត្ថល្បាតឃើញ ក៏ បង្ក្រាបបានភ្លាមៗ តែម្តង។អត្ថបទ ទេព វណ្ណះ