នារីពោះធំ៥ខែប្តីបោះបង់ចោលដើរសីុឈ្នួលគេបែកទឹកភ្លោះរកលុយមើលខ្លួន១រៀលក៏គ្មាន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នារីពោះធំ៥ខែប្តីបោះបង់ចោលដើរសីុឈ្នួលគេបែកទឹកភ្លោះរកលុយមើលខ្លួន១រៀលក៏គ្មាន

17/09/2017
(ភ្នំពេញ): ប្រពន្ធពោះធំ៥ខែប្តីចុះចោលបាត់
រួមជាមួយជីវភាព ក្រតោកយ៉ាក ដើរសុីឈ្នួលរែកពន់ប្រើដោយកម្លាំងកាយគ្រាន់ជាថ្នូរប្តូរបាយហូប រហូតឈឺពោះបែកទឹកភ្លោះ រកប្រាក់មួយរៀលគ្មាន ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយអន្តរាគមន៍ ដឹកបញ្ជូនទៅសម្រាលនៅមន្ទីរពេទ្យបង្អែកពោធិចិនតុង កាលពីព្រលប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ។

ដោយមើលឃើញរាល់ក្តីលំបាករបស់ស្រ្តីខាងលើ លោកមេបញ្ជាការកងពលតូចលេខ៧០ មេបញ្ជាការរង នាយទាហាន ពលទាហាន បានពាំនាំយកថវិកាចំនួន១០៤០០០០រៀល(មួយលានបួនមុឺនរៀល) រួមជាមួយគ្រឿង បរិភោគ មួយចំនួនទៀតជូនដល់ស្រ្តីទុរគតរូបនេះ កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងមន្ទីរពេទ្យបង្អែកពោធិចិនតុង ។

ស្រ្តីទុរគតខាងលើ មានឈ្មោះ មុិញ សុភ័ក្រ អាយុ២៨ឆ្នាំ មុខរបរដើរសុីឈ្នួល រែកពន់ឲ្យគេ គ្រាន់ដូរបាយហូប ស្នាក់នៅក្នុងភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ឃុំព្រែកខ្សាយ«ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង ។

លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលបន្ទុកផែនសង្រ្គោះ៧១១ បានមានប្រសាសន៍ថា ដោយមើលឃើញនូវក្តីលំបាក របស់ស្រ្តីខាងលើ តើស្រ្តីឯណាមិនយំ កាលបើខ្លួនពពោះកូនគ្រប់ខែទៅហើយ ប្តីក៏រត់ចោលទៀត បញ្ហារបស់ស្រ្តីបែបនេះហើយ ក្រោយពីទទួលបានពត៌មាន លោកចាត់បញ្ជូនក្រុមសង្រ្គោះ ចេញទៅដឹកបញ្ជូនទៅសម្រាក ត្រៀមសម្រាលកូននៅមន្ទីរពេទ្យ ដោយក្តីទុក្ខលំបាករបស់គាត់ ត្រូវបានលោកមេបញ្ជាការកងពលតូចលេខ៧០ មេបញ្ជាការរង នាយទាហាន ពលទាហាន កងពលតូចលេខ៧០ ជួយជាថវិការ គ្រឿងបរិភោគ មួយចំនួនទៀត ជាការរួមចំណែកជួយដល់ប្រជាពលរដ្ឋ ជាផ្នែកមួយសម្រួលក្នុងជីវិតស្រ្តីខាងលើ ៕អត្ថបទ ទេព វណ្ណះ