ក្មេងម្នាក់លង់ទឹកបណ្តាលឲ្យស្លាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្មេងម្នាក់លង់ទឹកបណ្តាលឲ្យស្លាប់

17/09/2017
កើតហេតុ៖នៅថ្ងៃទី១៥.៩.២០១៧ វេលាម៉ោង១៣:០០នាទី នៅចំណុចភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល ។

កុមារារងគ្រោះ៖ ឈ្មោះឡា រក្សា ភេទប្រុស អាយុ ០២ឆ្នាំ មានឪពុកឈ្មោះ គិត ផល្លា អាយុ ៣២ឆ្នាំ និងម្តាយឈ្មោះ ម៉ុន ម៉ុមអាយុ២៥ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។សភាពរឿងហេតុ៖ មុនពេលកើតហេតុ វេលាម៉ោង១២:៣០នាទីជនរងគ្រោះនៅលេងជាមួយឪពុក ខាងក្រោយផ្ទះ ឪពុកអង្គុយបញ្ចូលហ្គាស បានចំនួន ២០កំប៉ុងក៏ដើររកកូនមិនឃើញក៏សួរបងប្អូនជិតខាង តែនៅតែមិនឃើញ រួចក៏ដើរទៅមើលកំពង់ទឹកខាងក្រោយផ្ទះ ស្រាប់តែឃើញកូនអណ្តែតទឹក ភ្លាមៗនោះ ឪពុកនិងបងប្អូនជិតខាងបានជួយសង្រ្គោះតែបានស្លាប់បាត់ទៅហើយ។នៅវេលាម៉ោ១៥.៤០នាទី សមត្ថកិច្ចប៉ុស្តិ៍តាលន់ ទទួលបានព័ត៍មានភ្លាម ក៏បានសហការជាមួយកម្លាំងជំនាញបច្ចេកទេសស្រុក លោកមេភូមិ ក្រុមប្រឹក្សាឃុំ ពេទ្យបង្អែកតាលន់ បានចុះដល់កន្លែងកើតហេតុ និងបានពិនិត្យសាកសព ឃើញថា៖ពិតជាលង់ទឹកស្លាប់ប្រាកដមែន ។ក្រោយពីពិនិត្យចប់សពគ្រប់ហើយ សពបានប្រគល់ជូនអាណាព្យាបាលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។អត្ថបទ ទេព វណ្ណះ