នគរបាលស្រុកអង្គស្នួល០១រូបបានទទួលមរណ:ភាព ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នគរបាលស្រុកអង្គស្នួល០១រូបបានទទួលមរណ:ភាព ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ

17/09/2017
(ស្រុកអង្គស្នួល) ករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ និងម៉ូតូ បណ្តាលឲ្យស្លាប់០១នាក់ កេីតហេតុថ្ងៃទី១៦.០៩.២០១៧
វេលាម៉ោង ១៤:៤៥នាទីចំណុចមុខ ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ០៤ ចន្លោះគីឡូ ម៉ែត្រ២៤ . ២៥ ។បណ្ដាលអោយអ្នកបើកបរម៉ូតូស្លាប់ ១នាក់ (ប្រុស) នៅមន្ទីរពេទ្យ និងខូចខាតម៉ូតូ០១ គ្រឿង តិចតួច។

រឿងហេតុនៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាកហុងដា C ៥០ គុប ជ្រុងពណ៍ខៀវពាក់ ផ្លាកលេខឋ ៣៧២១ ភព១ បើកបរដោយឈ្មោះ
លោកព្រិន្ទបាលឯក ចាន់ សុធា ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខងារជានគរបាលស្រុកអង្គស្នួល ដែលបើកពីទិសខាងលិច ទៅទិសខាងកើត (ចេញពីអង្គភាព) លុះដល់ចំណុចខាងលើ បានបុក ជាមួយម៉ូតូ១គ្រឿង មិនដឹងម៉ាក (បើកគេចខ្លួនបាត់ ) ដែលបើក ឆ្លងផ្លូវថ្នល់ពីត្បូងទៅជើង បណ្តាលអោយឈ្មោះ ចាន់ សុធា ដួលបោកក្បាលលើទ្រូងថ្នល់រងរបួសធ្ងន់ ហើយបានរថយន្តពេទ្យដឹកយកទៅសង្គ្រោះ បន្ទាន់នៅភ្នុំពេញ ដល់ពាក់កណ្តាលផ្លូវ ក៍ដាច់ខ្យល់ស្លាប់ ។ ក្រោយពេលកើតហេតុម៉ូតូម្ខាងបានបើកគេចខ្លួនបាត់ ។សេក្តីសន្ឋិដ្ធាន ករណីនេះបណ្តាលមកអ្នកបើកបរម៉ូតូ បើកឆ្លងកាត់ទ្រូងថ្នល់ខ្វះការប្រុងប្រយត្ន័ ។

ចំពោះសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ក្រោយពេលកើតហេតុជំនាញបានយក ម៉ូតូ មករក្សាទុកនៅ អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ អត្ថបទ: ទេព វណ្ណះ