ការ​នឹករលឹក​ដល់​កងទ័ព​សមរភូមិ​ជួរ​ពី​គណៈ​ប្រតិភូ​ជាន់ខ្ពស់​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ការ​នឹករលឹក​ដល់​កងទ័ព​សមរភូមិ​ជួរ​ពី​គណៈ​ប្រតិភូ​ជាន់ខ្ពស់​

16/09/2017
ខេត្តស្ទឹងត្រែង​៖ គណៈប្រតិភូ​ជាន់ខ្ពស់​សាលា​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​កងទ័ព​សមរភូមិ​ជួរ​មុខ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង​ព្រំដែន​ឡាវ​។

ការ​ចុះ​អញ្ជើញ​នេះ​ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​អភិបាល​ខណ្ឌ​ទាំង​១២ អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ជូន​កងទ័ព​ជួរ​មុខ​នៅ កងពលតូច​អន្ដរាគមន៍​លេខ​១២៨ នៅ​ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ព្រំដែន​ឡាវដើម្បី​លើកទឹកចិត្ត​ដល់​ជួរ​មុខ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។

គួ​បញ្ជាក់​ផង​ដែរ​ថា គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​សំណេះសំណាល​ជាមួយ​កងពលតូច​អន្ដរាគមន៍​លេខ​១២៨ និង​ចុះហត្ថលេខា​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​គ្នា​ផង​ដែរ​៕អត្ថបទ ទេព វណ្ណះ