ខេត្តបន្ទាយមានជ័យ ៖ បុរស់ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនរឿងវាយសំពងស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចមុខ ការចាប់ខ្លួននេះនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ។
តាមប្រភពពីលោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា បុរសជាជនសង្ស័យមានឈ្មោះ កន វ៉េ អាយុ៣១ឆ្នាំ ស្នាក់នៅភូមិអូរជ្រៅសង្កាត់-ក្រុងប៉ោប៉ែត ។
លោកបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យគឺកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្តឹងពីស្ត្រីរងគ្រោះឈ្មោះ ទូច ញ៉ាញ អាយុ៣៧ឆ្នាំ រស់នៅភូមិជាមួយគ្នាបានប្តឹងឈ្មោះ កន វ៉េ បានធ្វើសកម្មភាពយកដែកបំពង់ទីបវាយសំពងមកលើស្ត្រីរងគ្រោះបណ្តាលឱ្យរបួសបែកក្បាលហូរឈាមស្រោចមុខបែកជាច្រើនថ្នេរនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិអូរជ្រៅសង្កាត់-ក្រុងប៉ោប៉ែត ។ លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ប្រាប់ថា មូលហេតុដែលជនសង្ស័យវាយស្ត្រីរងគ្រោះព្រោះរឿងទារលុយជំពាក់ថ្លៃទិញម្ហូប និងអង្កដែលជំពាក់មានលុយ៦៥០០០រៀល និង៤៥០បាត(លុយថៃ) ក្រោយពេលដែលជនសង្ស័យធ្វើសកម្មភាពបង្ករបួសស្នាមទៅលើស្ត្រីជនរងគ្រោះបណ្តាលរបួសធ្ងន់កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតទទួលបណ្តឹងពីស្ត្រីរងគ្រោះបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះជនសង្ស័យត្រូវបានអនុវត្តន៍តាមច្បាប់ ៕អត្ថបទ ទេព វណ្ណះ