គេ​ដើរ​សុខ​ៗ​ចង់​មានរឿង រហូត​ចាប់ខ្លួន​បាន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គេ​ដើរ​សុខ​ៗ​ចង់​មានរឿង រហូត​ចាប់ខ្លួន​បាន

16/09/2017
រាជធានី​ភ្នំពេញ ៖​ជនសង្ស័យ​ពីរ​នាក់​អស់លក្ខណ៍​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ចាប់​ឃាត់ខ្លួន​ខណៈ​ដែល​ជនបរទេស​ពីរ​នាក់​ប្តី​ប្រពន្ធ​ដើរ​ចេញពី​កោះ​ពេជ្រ ហើយ​ពួក​គេ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​មិន​បាន​សម្រេច​ហើយ​ព្យាយាម​ជិះ​ម៉​តូ​រត់​រួច​ក៏​ដួល​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេ​ល​ម៉ោង​១២ និង ៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​គល់​ស្ពាន​ឥ​ន្ធ​នូ​ខាងលិច ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា យុវជន​ជា​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទី​១-​ឈ្មោះ សៀង មង្គល​សិរី អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស​មាន​ទីលំនៅ​ភូមិ​អូរ​អណ្តូង ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ និង​ទី​២-​ឈ្មោះ វណ្ណ ចាន់​សុវត្ថិ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​ក្នុងភូមិ​អូ​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​មាន​ជនបរទេស​វ័យ​ចំណាស់​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​នាំ​គ្នា​ដើរ ចេញពី​កោះ​ពេជ្រ ក៏​ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ព៌​ណ​ទឹកមាស​ស៊េរី​ឆ្នាំ​២០១៧ ស្លាក​លេខ ភ្នំពេញ ១GQ-៤៣៤០ មួយ​គ្រឿង​ឌុ​ប​គ្នា និង​ធ្វើ​សកម្មភាព​ឆក់​យក​ការ​បូ​ប​ស្ពាយ​ពី​ពួក​គាត់​តែ​ម្តង​តែ​ភ្លាត់ស្នៀត​ក៏​ដួល ហើយ​ក៏​ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ដែល​ល្បាត​នៅ​ក្បែរ​នោះ​ចាប់​បាន​ទាំង​ពីរ​នាក់​តែ​ម្តង​។​ក្រោយ​ពេល​កើតហេតុ ជនបរទេស​វ័យ​ចំណាស់​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​មិន​បាន​មក​ដាក់​ពាក្យបណ្តឹង​ឡើយ​និង​បន្តដំណើរ​ចេញ​ទៅ​បាត់​ពី​កន្លែង​កើតហេតុ ចំណែកឯ​ក្រុម​ជនសង្ស័យ​ជា​ចោរឆក់​ទាំង​ពីរ​នាក់ ត្រូវ​បាន​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ និង​កំណត់ហេតុ​នៅ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ដើម្បី​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត៕អត្ថបទ ទេព វណ្ណះ