ផឹក​ចំ​ស្រា​កាច់​លែង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​អស់​២​កង់!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផឹក​ចំ​ស្រា​កាច់​លែង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​អស់​២​កង់!!!

16/09/2017
រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​មិនដឹង​ថា ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ​បាន​បើករថយន្ត​កាម​រី​បា​ឡែ​ន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​អស់​២​កង់​ព្រមទាំង​ធ្វើ​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ផង​ដែរ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ ទល់មុខ​នឹង​ស្ថានទូត​ឡាវ ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​មិនដឹង​ថា ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ​បាន​បើករថយន្ត​ម៉ាក​កាម​រីបា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-9027 ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេង​ទុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ព្រមទាំង​ស្រវឹង​ផង​នោះ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ពេញទំហឹង​បណ្តាល​ឱ្យ​បាក់​អស់​ចំនួន​២​កង់​ព្រមទាំង​ធ្វើ​រថយន្ត​រង​ការ​ខូចខាត​តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​ក្នុង​រថយន្ត​នោះ​ទេ ។
ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ខណ្ឌចំការមន​បាន​មក​ដល់​កន្លែង​កើតហេតុ​រួច​ហើយ​បាន​ទំនាក់ទំនង​ទៅ​ខាង​ជំនាញ​ក្រុង​ឱ្យមក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ ៕អត្ថបទ ទេព វណ្ណះ