ញាក់សាច់ណាស់​មក​​​បាញ់រះផ្ទះ​មួយនៅ​កណ្តាលក្រុងបាត់ដំបង​ទាំង​​​យប់​!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ញាក់សាច់ណាស់​មក​​​បាញ់រះផ្ទះ​មួយនៅ​កណ្តាលក្រុងបាត់ដំបង​ទាំង​​​យប់​!!!

16/09/2017
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​​យ៉ាង​ខ្ងលាំ ក្រោយ​​​​​​ខ្មាន់​​កាំភ្លើង​បាន​បាញ់រះទៅលើ​ផ្ទះ​មួយ​កន្លែង​​ជា​ច្រើន​គ្រាប់​​​ទាំង​​​យប់​ ​ហើយករណី​នេះ​ត្រូវសមត្ថកិច្ច​​​សង្ស័យថា ​គឺ​ជា​ការ​​​បាញ់​​​គំរាម​ម្ចាស់​ផ្ទះ ​ហេតុការណ៍​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​១១ និង​៥៤​យប់​ថ្ងៃ​ទី​១៤ កញ្ញា ស្ថិត​ត្រង់​ចំណុច​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។
សេចក្តីរាយការណ៍​បន្ត​ថា ​ករណី​បាញ់​​យ៉ាងសាហាវនេះ នៅមិនទាន់ស្គាល់​អត្តសញ្ញាណជនបង្ក​នោះទេ​ ខណៈ​សមត្ថ​កិច្ច​​ធ្វើការ​ស្រាវ​ជ្រាវហើយ​ ។ ​​បើតាមការពិនិត្យ កាំភ្លើង​របស់​ខ្មាន់កាំភ្លើង គឺ​ម៉ាក Lock ដោយ​ជនសង្ស័យ​បាញ់​ទៅ​លើ​ផ្ទះ​​ជន​រងគ្រោះ​​​ឈ្មោះ​អៀន រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នកលក់​ឡាន មាន​ទីលំនៅ​ចំណុច​កើតហេតុ​ខាងលើ ។
​​នៅ​កន្លែង​កើតហេតុ​ឃើញ​​​ថា បាន​រង​ការ​ខូចខាត​សម្ភារ​មួយ​ចំនួន​រួម​មាន រថយន្ត​២​គ្រឿង ម៉ាក​ព្រូស ពណ៌​.​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AK-1712 និង​មួយគ្រឿង​ទៀត​ម៉ាក HighLander ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខបាត់ដំបង 2B-0106, ម៉ូតូ​ម៉ាក​ស្គូ​ពី​១​គ្រឿង ពាក់​ស្លាក​លេខ​បាត់ដំបង​1V-6967 ។
បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​​បន្ត ដើម្បីស្វែងរកដៃដល់​ ៕អត្ថបទ ទេព វណ្ណះ