បុរសម្នាក់ស្រវឹងបើករថយន្តបោះពួយ៉ាងលឿនបណ្តាលអោយខូចខាតយ៉ាងដំណំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុរសម្នាក់ស្រវឹងបើករថយន្តបោះពួយ៉ាងលឿនបណ្តាលអោយខូចខាតយ៉ាងដំណំ

16/09/2017
រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​បើករថយន្ត​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿង​ដូច​ហោះ​មក​ដល់​ផ្លូវបំបែក​បត់​មិន​ទាន់​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រនាំង​ស័ង្កសី​ដែល​គេ​ដាក់​បាំង​ដ្ឋា​ន​សំណង់​របស់​ក្រុម​មួយ​បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ទល់មុខ​ស្ថានីយ៍​បូមទឹក​ត្រឡោក​បែក តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២P-២១៨៥ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ អាយុ​៣០​ឆ្នាំ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៣១៧​ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវបំបែក​រថយន្ត​បង្ក​បំរុង និង​បត់​ឆ្វេង​ទៅ​ផ្លូវ​៥៩៨​តែ​បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​នឹង​រនាំង​ស័ង្កសី​ដែល​គេ​ដាក់​បាំង​ការដ្ឋាន​សំណង់​បណ្តាល​ឱ្យ​បាក់​ខូចខាត​ទាំងស្រុង ចំណែកឯ​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ភ្លាម​នោះ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បើករថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ធ្វើការ​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​រង​ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕អត្ថបទ ទេព វណ្ណះ