ពីរ​នាក់​ម្តាយកូន ​ត្រឡប់​មកពី​វត្ត​ ត្រូវ​រថយន្តបុក​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពីរ​នាក់​ម្តាយកូន ​ត្រឡប់​មកពី​វត្ត​ ត្រូវ​រថយន្តបុក​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់!!!

16/09/2017
ភ្នំ​ពេ​ញ ៖ ​តាម​ប្រភព​ព័ត៌​មាន​ពី​ លោក​វរសេនីយ៍ទោ ឯក សារ៉ន អធិការ​ង​នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​ឲ្យ​ដឹងថា ​នៅវេលា​ម៉ោង​១៣ ​និង ​២០​នាទី​រសៀល​ ថ្ងៃទី​១៥ ​ខែកញ្ញា ​នេះ ​មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍​មួយ​ បង្កឡើង​ដោយ​រថយន្ត​មិន​ស្គាល់​ម៉ាក ​បាន​បើកបុក​ម៉ូតូ​ ZoomerXមួយគ្រឿង បណ្តាល​ឲ្យ​អ្នកជិះ​ពីរ​នាក់​ម្តាយ ​​និង​កូន​​ រងរបួស​ធ្ងន់ ​ដោយឡែក​រថយន្ត​បង្ក​បាន​បើក​គេច​បាត់ដោយ​មិន​ទទួលខុសត្រូវ​​។

​លោក​អធិការ​រង​បាន​បន្តថា​ នៅមុន​ម៉ោង​កើតហេតុ​ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ ZoomerX ព​ណ៌សលាយ​ស្លា​ទុំ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1GJ3323​ ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៣៦៩ ក្នុងភូមិ​កោះក្របី ​សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ក៏​ស្រាប់​តែមាន​រថយន្តមិន​ស្គាល់​ម៉ាក​ បាន​បើក​មក​កៀរ​រួច​​បើក​គេ​ចបាត់ ខ​ណៈ​ដែល​ជនរងគ្រោះត្រូវបាន​ខ្ទាត​ទៅ​ចិញ្ចើមផ្លូវ​។​
សាក្សី​និយាយថា ​ជនរងគ្រោះ​ពីរ​នាក់​ម្តាយ​ និង​កូន​នេះ​ ទើប​ចេញ​មកពី​វត្ត​ព្រែក​ថ្មី ហើយក៏​ជួប​គ្រោះចរាចរណ៍​បែបនេះ​ទៅ​។​ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​មណ្ឌល​សុខភាព​ច្បារអំពៅ ដឹកយក​ទៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​៕អត្ថបទ ទេព វណ្ណះ