ស្ទាវ​ៗជិះ​ប៉ះឡានស្រីស្អាតរួច​ដួលប្រកាច់​ខ្លួន​ឯង!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្ទាវ​ៗជិះ​ប៉ះឡានស្រីស្អាតរួច​ដួលប្រកាច់​ខ្លួន​ឯង!!!

16/09/2017
រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​៣​នាក់ ខ្លះរ​លាត់ដៃ ខ្លះរ​លាត់ជើង និង​បែក​មុខ​បែក​មាត់​ទាំងអស់​គ្នា ដោយសារ​តែ​ពួក​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា បើក​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដល់​ផ្លូវបំបែក​ជា​៤ ក៏​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ស្ថិត​នៅ​ចំណុ​ច​ផ្លូវ​ព្រះ​សីហ​នុ កែង​ផ្លូវ​ព្រះ​សុធា រស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន
តាម​ប្រភព​ពី​នគរបាល​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ធុន​តូច​មួយ​គ្រឿង​ម៉ាក​SCION ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AG-៦០៧៩ ដែល​បើកបរ​ដោយ​នារី​វ័យក្មេង​ម្នាក់​តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​៤​នោះ ក៏​ស្រាប់តែ​មាន​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​៣​នាក់​បោះពួយ​ម៉ូតូ​ម៉ាក​ហុងដា C125 ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១DG-១៣៥៤ មួយ​គ្រឿង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ទៅ​បុក​រថ យន្ត​មួយ​គ្រឿង​នោះ​ចំ​ពី​ចំហៀង​ខាងឆ្វេង​ផ្នែក​ខាង​មុខ​ពេញទំហឹង បណ្តាល​ឱ្យ​ពួក​គេ​ទាំង​៣​នាក់​ដួល​រដូករណែល ខ្លះ​រលាត់​ដៃ ជើង និង​ខ្លះ​បែក​មុខ​បែក​មាត់​ហូរ​ឈាម​រង​របួសធ្ងន់​និង​ស្រាល ។ ចំណែកឯ​រថយន្ត​ក្រ​ពិត​ផ្នែក​ខាង​មុខ និង​ម៉ូតូ​បាក់​ក្បាំង​រង​ការ​ខូចខាត​យ៉ាងដំណំ​ដូច​គ្នា​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​វាស់វែង​និង​អោយ​ភាគី​រថយន្ត និង​ម៉ូតូ​ធ្វើការ​ដោះ ស្រាយ​គ្នាដោយ​ភាគី​ក្រុម​ក្មេង​ស្ទាវ​ខាង​ម៉ូតូ​យល់ព្រម​ចេញថ្លៃ​ធ្វើការ​ជួសជុល​រថយន្ត​ឱ្យ​ភាគី​នារី​វ័យក្មេង​ខាងលើ ដើម្បី​បញ្ចប់ រឿង និង​បណ្តើរគ្នា​ចេញ​ទៅ​រក​កន្លែង​ជួយ​ជុល​បាត់​ទៅ ៕អត្ថបទ ទេព វណ្ណះ