បុគ្គលិកវិទ្យុម្នាក់ ជិៈម៉ូតូទៅបុកដើមឈើ បណ្តាលឲ្យឈ្លក់ទឹកស្លាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុគ្គលិកវិទ្យុម្នាក់ ជិៈម៉ូតូទៅបុកដើមឈើ បណ្តាលឲ្យឈ្លក់ទឹកស្លាប់

15/09/2017
ខេត្តតាកែវ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្រោមម៉ូតូនៅក្នុងទឹកប្រឡាយក្បែរចិញ្ចើមថ្នល់មួយកន្លែងបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិចក សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

លោក ឆាយ សាវុធអធិការក្រុងដូនកែវបានអោយដឹងថាបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានបុរសម្នាក់ដេកស្លាប់ក្រោមម៉ូតូនៅចំណុចប្រឡាយទឹកខាងលើកម្លាំងនគរបាលក៏បានចុះទៅដល់កន្លែងកើតហេតុហើយបានពិនិត្យមើលឃើញថាបុរសខាងលើពិតជាបានស្លាប់ដោយសារជិះម៉ូតូបុកដើមឈើហើយធ្លាក់ចូលប្រឡាយស្លាប់ពិតប្រាកដមែន ដោយប៉ូលីសសន្និដ្ឋានថាហេតុការណ៍នេះកើតឡើងនៅវេលាចន្លោះម៉ោង១២ទៅម៉ោង០១យប់ថ្ងៃទី១៣ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

បុរសខាងលើមានឈ្មោះ ផាន់ ផាណែត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរជាបុគ្គលិកវិទ្យុផ្សាយសម្លេង អែនជែល ដែលមានទីតាំងនៅភូមិឃុំកើតហេតុ បានបើកបរម៉ូតូម៉ាក ហុងដា C125 ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1E 4959 ពីទិសខាងត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកដើមឈើនាង១ដើមរួចក៏ធ្លាក់ប្រលាយទឹកត្រូវម៉ូតូកិនពីលើស្លាប់តែម្ដង។ លុះព្រឹកឡើងមានបងប្អូនប្រជាពលរដ្ឋដើរហាត់ប្រាណប្រទះឃើញក៏រាយការមកសមត្ថកិច្ច។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយសុខន៕ អត្ថបទ ទេព វណ្ណះ