ស្លាប់០២នាក់របួសធ្ងន់០១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្លាប់០២នាក់របួសធ្ងន់០១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ

15/09/2017
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកទ្រាំង បានអោយដឹងថា នៅវេលាម៉ោង១៩ និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៨៥-៨៦ ស្ថិតក្នុងភូមិគោកញ័រ ឃុំព្រៃស្លឹក ស្រុកទ្រាំង រវាងេថយន្ត និងម៉ូតូ ។

ម៉ូតូម៉ាកHONDA C125សេរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខប៉ៃលិន 1B-2836 បើកបរដោយឈ្មោះ ជឹម សម្ភស្ស ភេទប្រុស អាយុ៣០ឆ្នាំមានមុខរបរជាងសំណង់ រស់នៅភូមិពញាឮ ឃុំប្រាំបីមុំ ស្រុកទ្រាំង បានស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរ០២នាក់ មានឈ្មោះ ព្រាប ឌឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយយគ្នា ស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ ឈិន ទូច ភេទប្រុស អាយុ ២៥ឆ្នាំ រសើនៅភូមិព្រៃឈើទាល ឃុំប្រាំបីមុំ ស្រុកទ្រាំងរងរបួសធ្ងន់ រីឯរថយន្តម៉ាកកូរ៉េដឹកមាន់ បើកបរដោយឈ្មោះ គ្រួច ទ្រី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់មាន់ រស់នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។

ពេលទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ចាត់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងធ្វើំណត់ហេតុដកហូតវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរនាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿង រីឯសាកសពផ្តល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។អត្ថបទ ទេព វណ្ណះ