អគ្គិភ័យ​​បាន​ឆាប​ឆេះ​​សាលារៀន​ដ៏​ចំណាស់​បំផុត​​នៅ​ក្នុង​ទីក្រុង Tampa រដ្ឋ​​ Florida​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អគ្គិភ័យ​​បាន​ឆាប​ឆេះ​​សាលារៀន​ដ៏​ចំណាស់​បំផុត​​នៅ​ក្នុង​ទីក្រុង Tampa រដ្ឋ​​ Florida​

13/09/2017
អាមេរិក៖ ​សាលារៀន​មួយ​កន្លែងនៅ​​​ក្នុង​ទីក្រុង​ Tampa ​រដ្ឋ​ Florida សហរដ្ឋអាមេរិក​ ​ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

​សាលា​បឋម​សិក្សា​​ Robert E.Lee ​ដែល​ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​នេះ​​បាន​ស្ថាបនា​​ឡើង​កាល​ពី​​​ឆ្នាំ​១៩០៦ ​និង​ជា​សាលា​មាន​អាយុ​កាល​ចំណាស់​​ជាង​គេ​បំផុត ​​ក្នុង​ចំណោម​​សាលា​ចាស់​ៗ​ទាំង​​ឡាយ​នៅ​តំបន់​ Hillsborough។
ស្រប​ពេល​ជាមួយ​នេះ​​ក្រុម​ពន្លត់​​អគ្គិភ័យ​​បាន​ប្រឹង​ប្រែង​​ទប់​ស្កាត់​​ និង​​ពន្លត់​​អណ្ដាត​ភ្លើង​។ យោង​តាម​​ការ​​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​ក្នុង​តំបន់​​ឲ្យ​ដឹង​ថា មិន​មាន​នរណា​ម្នាក់​​ត្រូវ​គេ​រាយការណ៍​ថា​​​​បាន​​រង​របួស​​ឡើយ​ ហើយ​មូលហេតុ​​ដែលបណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​នេះ ក៏​គេ​​នៅ​មិន​ទាន់​​ដឹង​នៅ​ឡើយ​​ដែរ៕​​