កុំឲ្យចាញ់ឥណ្ឌា! ​ដើម្បីការពារបរិស្ថាន ប្រទេសចិននឹងដាក់ឲ្យប្រើប្រាស់ «ឥន្ធនៈអេតាណុល» នៅឆ្នាំ២០២០! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កុំឲ្យចាញ់ឥណ្ឌា! ​ដើម្បីការពារបរិស្ថាន ប្រទេសចិននឹងដាក់ឲ្យប្រើប្រាស់ «ឥន្ធនៈអេតាណុល» នៅឆ្នាំ២០២០!

13/09/2017
(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង​មានគំរោងដាក់​ឱ្យប្រើប្រាស់ «ឥន្ធនៈអេតាណុល ឬអាល់កុល» នៅទូទាំងប្រទេស​យ៉ាងយូរនៅឆ្នាំ២០២០ខាងមុខនេះ ខណៈអាជ្ញាធរចិន​កំពុងចាត់វិធានការ​ជាច្រើន ដើម្បីកាត់បន្ថយការបំពុល​ខ្យល់អាកាស ដោយសារការប្រើប្រាស់​ធ្យូងថ្ម និងប្រេងឥន្ធនៈ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមសារព័ត៌​មានរដ្ឋចិន រដ្ឋាភិបាលទីក្រុង​ប៉េកាំង ក៏មានគំរោងជម្រុញ​ឱ្យប្រជាជនរបស់ខ្លួន​ប្រើប្រាស់ឥន្ធនៈ​ជីវសាស្ត្រ ដែលបានមកពីការបម្លែង​កាកសំណល់​នៅក្នុងផ្ទះ ដូចជាខ្លាញ់ ព្រមទាំងកាក​សំណល់ស្លឹកឈើ​ផងដែរនៅឆ្នាំ២០២៥។
ម្យ៉ាងវិញទៀតនេះ​គឺជាលើកទីមួយហើយ ដែល​រដ្ឋាភិបាលចិន បានកំណត់ពេលវេលា​ជាក់លាក់ក្នុងការប្រើប្រាស់​ឥន្ធនៈជីវសាស្ត្រ ត្រូវបានគេស្គាល់​ក្រោម​គំរោង E10 សំដៅចូលរួមចំណែក​កាត់បន្ថយការ​បំពុលខ្យល់​អាកាស។

គួរបញ្ជាក់ថា ចិនត្រូវបានចាត់ទុកជាប្រទេស ដែលមានការបំពុលបរិយាកាស​កម្រិតខ្ពស់ក្នុងលោក ដោយសារ​តែការអភិវឌ្ឍ​ខ្លាំងក្លាបំផុត លើវិស័យឧស្សាហកម្ម​គ្រប់ទម្រង់។
គំរោងអនាគត​របស់ចិននេះ ត្រូវបានប្រកាស​តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសឥណ្ឌា​បានបង្ហាញគំរោងធំមួយ​របស់ខ្លួនដែរ នោះគឺការធ្វើឲ្យមានរថយន្ត​ប្រើប្រាស់ហ្គាស និងអគ្គិសនីកាន់តែច្រើន​ក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ចាប់ពីឆ្នាំ២០៣០ឡើងទៅ៕