ព័ត៌មានរសើប! សហរដ្ឋអាមេរិក គ្រោងទម្លាយឯកសារ​សម្ងាត់ជាច្រើនរបស់ អូសាម៉ា ប៊ិនឡាដិន លើកលែងតែរូបអាក្រាត! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព័ត៌មានរសើប! សហរដ្ឋអាមេរិក គ្រោងទម្លាយឯកសារ​សម្ងាត់ជាច្រើនរបស់ អូសាម៉ា ប៊ិនឡាដិន លើកលែងតែរូបអាក្រាត!

13/09/2017
(វ៉ាស៊ីនតោន)៖ បន្ទាប់ពីបាន​រក្សាទុកឯកសារផ្ទាល់ខ្លួន​របស់ អូសាម៉ា ប៊ិនឡាដិន (Osama Bin Laden) អស់រយៈពេលជាង ០៦ឆ្នាំមកនេះ ក្រុមមន្ត្រី​រដ្ឋាភិបាល​អាមេរិក មានផែនការ​ទម្លាយឯកសារ​ទាំងនេះ លើកលែងតែ​ឯកសារពាក់ព័ន្ធ​នឹងរូបភាព​អាក្រាត។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik ​នៅព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
ជុំវិញគំរោងនេះ​ដែរ ថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយស្ថានីយ៍​ទូរទស្សន៍ Fox N​ews កាលពី​ថ្ងៃចន្ទ នាយកទីភ្នាក់ងារ​ស៊ើបការណ៍សំងាត់អាមេរិក CIA លោក ម៉ៃក៍ ប៉ុមប៉េ (Mike Pompeo) បានលើកឡើង យ៉ាងដូច្នេះថា «យើងមានរូបភាព​អាក្រាត និងសម្ភារៈមួយចំនួន​ជាប់កម្មសិទ្ធិបញ្ញា​... ដូច្នេះរាល់ឯកសារ​ក្រៅពីនេះ អាចនឹងត្រូវបាន​ចេញផ្សាយ​នៅប៉ុន្មានសប្ដាហ៍ខាងមុខ​ទៀតនេះ។ តែព្រមពេល​ជាមួយគ្នា យើងក៏ចង់ធ្វើឱ្យ​ប្រាកដដែរថា វាមិនមាន​សម្ភារៈត្រូវ​លាក់បាំង ឬក៏រឿងដែល​យើងមិនអាចចេញ​ផ្សាយបាន​នោះទេ ពោលគឺយើង​ចង់ឱ្យពិភពលោក​បានឃើញ និងដើម្បីអាចឱ្យយើង​វិនិច្ឆ័យយ៉ាង​ត្រឹមត្រូវថា ត្រូវធ្វើយ៉ាងដូចម្ដេច​កុំឱ្យការវាយប្រហារ​ភេរវកម្ម​ថ្ងៃទី១១ ខែកញ្ញា កើតឡើង​ជាថ្មី​ម្ដងទៀត»
ប៉ុន្តែយ៉ាងណា​ក៏ដោយ នេះមិនមែនជាលើក​ទីមួយឡើយ​ដែលសហរដ្ឋអាមេរិក លើកឡើងពី​រូបភាពអាក្រាត​របស់ Osama Bin Laden កាលពីឆ្នាំ២០១៥ រឿងបែបនេះ​ក៏ធ្លាប់បានកើតឡើង ដែរ។ Osama Bin Laden ត្រូវបាន​សហរដ្ឋអាមេរិក ចោទថា ជាមេភេរវករ​នៅពីក្រោយការវាយប្រហារ​មហាភេរវកម្ម​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ និងត្រូវបានកង​កុម្ម៉ង់ដូរ​ពិសេសអាមេរិក បាញ់សម្លាប់កាលពី​ឆ្នាំ២០១១ នៅក្នុង​ប្រទេស​ប៉ាគីស្ថាន៕