គ្រូ Juventus ថា ហ៊ាន​តែ​ទុក​ចន្លោះ​ឲ្យ Messi ​គឺ​ពិបាក​ចាប់​ខ្លាំង​ណាស់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រូ Juventus ថា ហ៊ាន​តែ​ទុក​ចន្លោះ​ឲ្យ Messi ​គឺ​ពិបាក​ចាប់​ខ្លាំង​ណាស់

13/09/2017
ក្រោយ​ពី​បរាជ័យ​ក្រោម​ក្រុម Barcelona លោក Massimiliano Allegri បាន​ថ្លែង​ថា លោក​​តែងតែ​ព្រួយ​បារម្ភ​ខ្លាំង​នៅ​ពេល​ដែល​កូន​ក្រុម​ទុក​ពេល​និង​ចន្លោះ​ច្រើន​ឲ្យ Lionel Messi ព្រោះ​គេ​ជា​កីឡាករ​គ្រោះ​ថ្នាក់។
ក្នុង​ជ័យជម្នះ​ ៣-០​ លើ Juventus កីឡាករ​អាហ្សង់ទីន​អាច​ទម្លុះ​ដៃ​អ្នក​ចាំ​ទី Gianluigi Buffon បាន​២​គ្រាប់ ខណៈ​១​គ្រាប់​ទៀត​ធ្វើ​បាន​ដោយ​ខ្សែ​បម្រើ  Ivan Rakitic។ បន្ទាប់​ពី​ខក​ចិត្ត​​នៅ​ប្រកួត​ដំបូង​​អ្នក​ចាត់ការ​របស់ Allegri បាន​និយាយ​ថា៖ "Barcelona​ គឺ​ជា​ក្រុម​​មួយ​ដែល​​​លេង​បាន​ល្អ។ នៅ​វគ្គ​ទី​១ ខ្ញុំ​គិត​ថា​ ពួក​យើង​អាច​បិទ​ Messi និង Iniesta បាន​ល្អ​ហើយ ប៉ុន្តែ​ចូល​វគ្គ​ទី​២​អ្វី​ៗ​បាន​ប្រែប្រួល"។
បុរស​សញ្ជាតិ​អ៊ីតាលី​បាន​បន្ថែម​ថា៖ "Messi អាច​ធ្វើ​ឲ្យ​អ្វី​ៗ​ប្រែប្រួល​តែ Dybala មិន​អាច​ធ្វើ​បាន។ Messi ទាត់​៣​ជើង ចូល​​ដល់​ទៅ​២​គ្រាប់​ និង​បុក​របា​ទី​ម្ដង។ គេ​ពិត​ជា​ពិបាក​បិទ ប្រសិន​ទុក​ចន្លោះ​ឲ្យ​គេ​ច្រើន"៕


ប្រភព៖ Marca ប្រែ​សម្រួល៖ ឡៃហ៊ាង