នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រជុំផ្សព្វផ្សាយកិច្ចការងាររបស់កងរាជអាវុធហត្ថ និងផ្សព្វផ្សាយសភាពការណ៍ថ្មី​ៗ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រជុំផ្សព្វផ្សាយកិច្ចការងាររបស់កងរាជអាវុធហត្ថ និងផ្សព្វផ្សាយសភាពការណ៍ថ្មី​ៗ

08/09/2017
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុង​​កិច្ចប្រជុំផ្សព្វផ្សាយការងារ និងសភាពការណ៍ថ្មីៗ ដែលធ្វើឡើងនៅសាលប្រជុំ​សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។​
កិច្ចប្រជុំនេះក៏មានការចូលរួមពី ​លោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង លោក​វរសេនីយ៍ នាយការិយាល័យ នាយរងការិយាល័យ ប្រធាន​មេបញ្ជាការអង្គភាព នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការ មេបញ្ជាការរង​ កងរាជអាវុធហត្ថទាំង២៥​រាជធានី-ខេត្ត ផងដែរ៕