ព័ត៌មានក្តៅ! កូរ៉េខាងជើង «អាចនឹងធ្វើតេស្តអាវុធមីស៊ីល ឬនុយក្លេអ៊ែរទៀតនៅចុងសប្តាហ៍នេះ» ខណៈអាមេរិកអះអាង ធានាសុវត្ថិភាពជូនកូរ៉េខាងត្បូង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព័ត៌មានក្តៅ! កូរ៉េខាងជើង «អាចនឹងធ្វើតេស្តអាវុធមីស៊ីល ឬនុយក្លេអ៊ែរទៀតនៅចុងសប្តាហ៍នេះ» ខណៈអាមេរិកអះអាង ធានាសុវត្ថិភាពជូនកូរ៉េខាងត្បូង!

08/09/2017
(​សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក ជែមស៍ ម៉ាតទីស (James Mattis) បានធានាថា កូរ៉េខាងត្បូង​នឹងមិនប្រឈមមុខ​នឹងការគំរាមកំហែង​ដោយអាវុធនុយក្លេអ៊ែរ​ពីកូរ៉េខាងជើង តែម្នាក់​ឯងនោះទេ ខណៈទីក្រុង​សេអ៊ូល​កំពុងព្រួយបារម្ភថា ទីក្រុងព្យុងយ៉ាងអាច​នឹងបាញ់សាកល្បង មីស៊ីល​រយៈចំងាយឆ្ងាយ​ជាថ្មីម្ដងទៀត នាឱកាសប្រារព្ធខួប​បង្កើតរបបកុម្មុយនីស្ដ​របស់ខ្លួន នៅថ្ងៃសៅរ៍​សប្ដាហ៍នេះ។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍​ជាមួយយ៉ុនហាប់ លោក ម៉ាតទីស បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុង​ស្ថិតនៅក្នុង​ការិយាល័យនេះ យើងធានាជារៀងរាល់ថ្ងៃថា យើងនឹងមាន​ទំនាក់ទំនងកាន់តែ​រឹងមាំជាមួយគ្នា យើងនឹងនៅ​ជាមួយគ្នា ហើយអ្នក (កូរ៉េខាងត្បូង) នឹងមិនប្រឈមមុខ​ជាមួយកូរ៉េខាងជើង តែម្នាក់ឯងនោះទេ»។ តែយ៉ាងណាក៏​ដោយ រដ្ឋមន្ត្រីការពារជាតិ​អាមេរិករូបនេះ បានបដិសេធ​ឆ្លើយនឹងសំណួរ នៅពេលសួរពាក់ព័ន្ធ​នឹងការប្រើប្រាស់​កម្លាំងយោធា ប្រឆាំងនឹង​កូរ៉េខាងជើង។

គួរបញ្ជាក់ថា ភាពតានតឹង​នៅលើឧបទ្វីប​កូរ៉េផ្ទុះឡើង ក្រោយកូរ៉េខាងជើង​ធ្វើតេស្ដមីស៊ីល​ឆ្លងទ្វីប ICBM ចំនួនពីរលើកកាលពី​ខែកក្កដា ហើយរឹតតែតានតឹង​ទៅទៀត​ ទីក្រុងព្យុងយ៉ាង បានបង្កឱ្យ​ពិភពលោករញ្ជួយ​សាជាថ្មី​ដោយសារតែការបំផ្ទុះក្បាលគ្រាប់​នុយក្លេអ៊ែរ-អ៊ីដ្រូសែន​ជាលើកទី០៦ កាលពីថ្ងៃអាទិត្យ ដែលខ្លួនអះអាងថា ទទួលបានជោគជ័យ និងអាចបំពាក់​លើ​មីស៊ីល ICBM បាញ់ដល់ដីគោក​របស់​សហរដ្ឋអាមេរិក៕