បាល់ទាត់៖ ក្លឹបបាល់ទាត់នៅអង់គ្លេសជាច្រើន បានធ្វើការបោះឆ្នោតគាំទ្រអោយទីផ្សារដោះដូរកីឡាករ បិទមុនបើករដូវកាលថ្មីគិតចាប់ពីរដូវកាល ២០១៨-២០១៩ ទៅ។
មុននឹងមានរឿងពិភាក្សាវែកញែករឿងនេះ បន្ទាប់ពីគ្រូបង្វឹកជាច្រើនបានត្អូញត្អែរពិបាក ក្នុងការរៀបចំកីឡាករក្នុងដៃអោយត្រៀមខ្លួនបានល្អ ស្របពេលដែលទីផ្សារដោះដូរកីឡាករនៅតែបើក ខណៈដែលរដូវកាលថ្មីកំពុងប្រកួត។ ចាប់ពីរដូវកាលក្រោយទៅទីផ្សារដោះដូរកីឡាករនឹងបិទនៅថ្ងៃ
ព្រហស្បតិ៍វេលាម៉ោង ១៧:០០រសៀលម៉ោងនៅអង់គ្លេស ពោលគឺមុនប្រកួតដំបូងនៃរដូវកាលថ្មីដែលចាប់ផ្ដើមយប់ថ្ងៃសុក្រ។ យ៉ាងណាក៏ដោយការបោះឆ្នោតនោះមិនជាឯកច្ឆ័នទេ ពោលគឺក្លឹបនៅតែ
អាចលក់កីឡាករចេញបានក្នុងរយៈពេលទីផ្សារដោះដូរកីឡាករធម្មតាដែលបញ្ចប់នៅចុងខែសីហា។ ទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបជាធម្មតាចំហដល់ថ្ងៃទី៣១ ខែសីហា តែការសំរេចរបស់ក្របខណ្ឌ English Premier League គឺអាចលក់កីឡាករចេញបានធម្មតា តែទិញចូលត្រូវបិទមុនមួយថ្ងៃនៃរដូវកាលថ្មីចាប់ផ្ដើមប្រកួត។
