មនុស្សស្លាប់កើនដល់៣២នាក់ ក្រោយគ្រោះរញ្ជួយដី៨រ៉ិចទ័រ អង្រួនភាគខាងត្បូងម៉ិចស៊ីកូយ៉ាងកក្រើក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មនុស្សស្លាប់កើនដល់៣២នាក់ ក្រោយគ្រោះរញ្ជួយដី៨រ៉ិចទ័រ អង្រួនភាគខាងត្បូងម៉ិចស៊ីកូយ៉ាងកក្រើក

08/09/2017
(ម៉ិចស៊ីកូ)៖ មនុស្សយ៉ាងហោចណាស់ចំនួន ៣២នាក់ហើយបានស្លាប់ ក្រោយពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​មហិក​មាមួយ បាន​អង្រួន​ឆ្នេរភាគខាងត្បូង ប្រទេសម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅ​យប់​​ថ្ងៃ​សុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧។
បើតាមអាជ្ញាធរម៉ិចស៊ីកូ មនុស្ស២៣នាក់ ក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត គឺស្ថិតក្នុងរដ្ឋ Oaxaca ខណៈ​០៧​នាក់​បានស្លាប់នៅក្នុងរដ្ឋ Chiapas ជាទីដែលរដ្ឋាភិបាលម៉ិចស៊ីកូ បានប្រកាសដាក់ឲ្យស្ថិត​ក្រោមភាពអាសន្ន។ ស្រប​ពេល​ជាមួយ​គ្នា គ្រោះរញ្ជួយផែនដីនេះ បានផ្តាច់អាយុជីវិត កុមារាចំនួន០២នាក់ផ្សេងទៀត ក្នុង​រដ្ឋ Tabasco ដែលនៅក្បែរនោះ ដោយម្នាក់ត្រូវបានជញ្ជាំងអគាររលំលើ និងម្នាក់ទៀតគឺជាទារក ដែលកំពុងប្រើប្រាស់​ឧបករណ៍​ជំនួយ​ដង្ហើម បានស្លាប់ បន្ទាប់ពីមន្ទីរពេទ្យរបស់គេ ដាច់ភ្លើងដោយសារឥទ្ធិពលរញ្ជួយដី។​

គួរបញ្ជាក់ថា ចំណុយរញ្ជួយរបស់គ្រោះមហន្តរាយធម្មជាតិខាងលើ មានជម្រៅ៣៣គីឡូម៉ែត្រក្រោមផ្ទៃសមុទ្រ នៅចម្ងាយ​១២៣គីឡូម៉ែត្រភាគនិរតី ពីទីក្រុង Pijijiapan នៃរដ្ឋ Chiapas។\
បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) វា​​មានកម្រិត៨.១រ៉ិចទ័រ ក៏ប៉ុន្តែប្រធានាធិបតីម៉ិចស៊ីកូ លោក Enrique Pena Nieto បានអះអាងថា វាមានកម្រិត៨.២រ៉ិចទ័រ គឺ​ខ្លាំងក្លាជាងគេបង្អស់ប្រចាំប្រវត្តិសាស្រ្តម៉ិចស៊ីកូ ក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅនេះ ដោយកម្រិតរញ្ជួយរបស់វា​ ធំជាង គ្រោះរញ្ជួយដីកាលពីឆ្នាំ១៩៨៥ ដែលបានឆក់យកជិវិតមនុស្សយ៉ាងតិច៥,០០០នាក់ នៅតាមបណ្តារដ្ឋចំនួន​០៤​​របស់​ម៉ិចស៊ីកូទៅទៀត៕