ទិវាអក្ខរកម្មជាតិ ៨កញ្ញា! សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យពលរដ្ឋកម្ពុជាទាំងអស់ រួមគ្នាលើកកម្ពស់អក្ខរកម្មឲ្យកាន់តែប្រសើរ ដើម្បីឧត្តមប្រយោជន៍របស់កម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទិវាអក្ខរកម្មជាតិ ៨កញ្ញា! សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យពលរដ្ឋកម្ពុជាទាំងអស់ រួមគ្នាលើកកម្ពស់អក្ខរកម្មឲ្យកាន់តែប្រសើរ ដើម្បីឧត្តមប្រយោជន៍របស់កម្ពុជា

08/09/2017
(ភ្នំពេញ)៖ ឱកាសទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជំរុញឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ រួមគ្នាលើកកម្ពស់ការងារអក្ខរកម្មនេះឲ្យកាន់តែល្អប្រសើរ ដើម្បីឧត្តមប្រយោជន៍របស់កម្ពុជា និងមនុស្សជាតិទាំងមូល។ នេះបើតាមសារលិខិតសម្តេចតេជោ ក្នុងឱកាសអបរទិវាអក្ខរកម្មជាតិ-អន្តរជាតិ ៨ កញ្ញា ២០១៧។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ឆ្នាំនេះកម្មវិធីអក្ខរកម្មបានអនុវត្តន៍ ដោយបើកថ្នាក់រៀនអក្ខរកម្ម នៅតាមរោងចក្រចំនួន៦ ធ្វើឲ្យបងប្អូនកម្មករ កម្មការិនីទទួលបានការរៀនសូត្រ ចេះទាំងអក្សរ ចេះទាំងលេខ និងថែមទាំងបង្កឱកាស ធ្វើការងារឲ្យប្រសើរឡើងតាមរយៈការចេះគណនាលេខ ស្គាល់លេខគណនី ការវាស់ផលធៀប និងបរិមាណដែលជាមូលដ្ឋានគ្រឹះ សម្រាប់អាជី​ពការងារប្រចាំថ្ងៃ មានប្រាក់ចំណូលខ្ពស់ ធ្វើឲ្យជីវភាពប្រសើរឡើង និងជាប្រយោជន៍ដល់ម្ចាស់រោងចក្រផងដែរ»។

ក្នុងសារលិខិត៤ទំព័ររបស់សម្ដេចតេជោ ហ៊ុន សែន អះអាងថា សមិទ្ធផលនៃការអនុវត្តកម្មវិធីអក្ខរកម្មវិជ្ជាជីវៈនេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមអនុវត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការយូណេស្កូ និងដៃគូរអភិវឌ្ឍនានា ពិសេសកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត របស់មន្ដ្រីអប់រំគ្រ​ប់លំដាប់ថ្នាក់ មន្ដ្រីរាជការ ព្រះសង្ឃ បញ្ញាវន្ដ ម្ចាស់រោងចក្រសហគ្រាស សិស្ស និងនិស្សិតទូទាំងប្រទេស។

បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន អង្គភាព អង្គការជាតិ អន្ដរជាតិ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សប្បុរសជននានា ព្រះសង្ឃ ចាស់ព្រឹទ្ធចារ្យ បុព្វជិតសាសនា និងប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្ម ដល់ការងារអក្ខរកម្មនាពេលកន្លងមក៕