សមត្ថកិច្ចជំនាញខាងបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងក្រុងក្រចេះមានប្រាក់ខែបូកដោយសារបទល្មើសព្រៃឈើ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សមត្ថកិច្ចជំនាញខាងបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងក្រុងក្រចេះមានប្រាក់ខែបូកដោយសារបទល្មើសព្រៃឈើ

07/09/2017
ប្រជាពលរដ្ឋនៅក្នុងក្រុងក្រចេះមានការព្រួយបារម្មណ៍ ជាខ្លាំងពីបញ្ហាក្រុម
ឡានស៊ាំយ៉ុងដឹកឈើបើកលឿនដូចព្យុះនៅតាមដងផ្លូវដោយពុំមានឃើញ
សមត្ថកិច្ចជំនាញណាហ៊ានចាប់ឃាត់នោះឡើយ ដោយមានតែសមត្ថកិច្ចដេញ
តាមទាលុយ ឬក៍អង្គុយចាំរាប់ក្បាលឡានទាំងនោះ ។

នៅក្នុងហេតុការនោះផងដែរប្រជាពលរដ្ឋបាននិយាយយ៉ាងចំៗទៅសមត្ថកិច្ច
ដូចជាផ្នែករដ្ឋបាលព្រៃឈើហើយនិងប៉ូលិសសេដ្ឋកិច្ចខេត្ត ដែលរាល់ថ្ងៃនេះ
កំពុងតែសប្បាយចិត្តប្រព្រឹត្តទទួលលុយដ៍ខ្មៅងងឹតពីក្រុមឡានស៊ាំយ៉ុងដឹកឈើ
នោះផងដែរ ហើប្រសិនណាឡានដឹកឈើទាំងនោះមិនបានតេទូរស័ព្ទប្រាប់ជាមុន
ទេ ពួកក្រុមសមត្ថកិច្ចជំនាញនោះធ្វើការដេញស្ទាក់ចាប់តែម្ដង ។ ទង្វើក្រុមសមត្ថ
កិច្ចមួយចំនួននោះហើយដែលរាល់ថ្ងៃនេះប្រជាពលរដ្ឋកំពុងតែស្អប់ផងដែរ
ដោយសារក្រុមសមត្ថកិច្ចទាំងនោះរាល់ថ្ងៃនេះមិនធ្វើការតាមតួនាទីរបស់ខ្លួន
ទេ គឺមកធ្វើប្រព្រឹត្តអំពើរពុករលួយពីបទលល្មើសព្រៃឈើតែម្ដង ។

ប្រជាពលរដ្ឋបាននិយាយអះអាងបញ្ជាក់ផងដែថា បើក្រុមសមត្ថកិច្ចជំនាញ
ទាំងនោះធ្វើការបង្ក្រាបវិញគឺចាប់បានតែរម៉កដឹកឈើ៣ទៅ៥កន្ទុយតែប៉ុណ្ណោះ
ជាក់ស្ដែងដូចរូបភាពឡាននេះ ដឹកពេញហើយបើកពេញផ្លូវថែមទៀតផង
គឺដោយសារឡាននេះបានបង់លុយអោយមន្ត្រីរដ្ឋបាលព្រៃឈើរួចទៅហើយ
ហេតុដូចនេះហើយប្រជាពលរដ្ឋនៅក្នុងក្រុងក្រចេះសូមអំពាវនាវដល់ថ្នាក
ដឹកនាំនៅក្នុងខេត្តក្រចេះនោះមេត្តា បើកភ្នែកមើលកូនចៅរបស់ខ្លួនផង កុំបាន
អង្គុយកន្លែងស្រួលហើយ ផ្លិចមើលប្រជាពលរដ្ឋកំពុងតែមានការភ័យខ្លាច
មានគ្រោះថ្នាកចរាចរណ៍ដោយមួយប៉ព្រិចភ្នែក ។អត្ថបទ ទេព វណ្ណះ