រថយន្តបុកម៉ូតូស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅព្រែកព្នៅ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រថយន្តបុកម៉ូតូស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅព្រែកព្នៅ

07/09/2017
ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តធន់ធំមិនស្គាល់ម៉ាក វ៉ាជែងរថយន្តខាងមុខជ្រុលទៅបុកម៉ូតូច្រាសទិស ខ្ទាតទៅបោកផ្ទប់របាំងថ្ម ដែលការដ្ឋានធ្វើផ្លូវដាក់ពង្រាយចោល រាយបាយតាមផ្លូវ ហើយរថយន្តបង្កបើករត់គេចទៅបាត់ កាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិជម្ពូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

ជនរងគ្រោះស្លាប់នៅកន្លែង មានឈ្មោះ ឈឿន បញ្ញា ហៅញ៉ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ បើកបរគ្រឿងចក្រ អេស្កា នៅក្រុមហ៊ុនផែស្ងួតតិចស្រ៊ុន ស្នាក់នៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ មានស្រុកកំណើត ភូមិតាពូង ឃុំឫស្សីស្រុក ពាមជរ៍ ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះ រងរបួស ឈ្មោះ ឈិន សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងជួសជុសរថយន្ត នៅផែស្ថួតតិចស្រ៊ុន ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិព្រៃអាទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាអ្នកបើកបរម៉ូតូ ម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1T-9529 ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ផ្លូវទំនប់កប់ស្រូវត្រង់ចំណុចខាងលើ ក្រុមហ៊ុនការដ្ឋានសាងសង់ទើបចាក់បេតុងបានមួយចំហៀងទេ ហើយទុកចោលយូរខែហើយ គ្មានឃើញដំណើរការបន្ត ដាក់ពង្រាយ របាំងថ្ម រណូករណែល រាយបាយតាមផ្លូវ ហើយមុនពេលកើតហេតុ រថយន្តបង្កធន់ធំមិនចាំម៉ាក បើកពីលិចទៅកើត លុះដល់ចំណុចខាងលើ វ៉ាជែងរថយន្តខាងមុខ ជ្រុលទៅបុកម៉ូតូជិះឌុបគ្នា២នាក់ ច្រាសទិស ខ្ទាតបោកផ្ទប់ទៅនឹងរបាំថ្ម ដែលគេដាក់ចោល រាយបាយនោះ បណ្តាលឲ្យ ស្លាប់ជនរងគ្រោះម្នាក់ដែលជិះពីក្រោយ ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ភ្លាមៗរថយន្តបង្កបន្ថែមល្បឿនបើកគេចទៅបាត់ស្រមោល ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានឡានពេទ្យដឹកយកទៅសង្រ្គោះ ចំណែកសាកសព សមត្ថកិច្ច ស្រាវជ្រាវ ទំនាក់ទំនងទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រណៃណី រីឯម៉ូតូ នគរបាលយកទៅរក្សាទុក ជាបណ្តោះអាសន្ន ៕អត្ថបទ ទេព វណ្ណះ