ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

07/09/2017
( ខេត្តបាត់ដំបង ) . នៅព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

អញ្ជើញចូលរួមក្នុងឱកាសនោះដែរមាន ឯកឧត្តម ជាអគ្គស្នងការរង ប្រធាន អនុប្រធាននាយកដ្ឋាន សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកព្រះរាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រីជាស្នងការរង លោកប្រធានការិយាល័យជំនាញលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លោកមេបញ្ជាការតំបន់ប្រត្តិបត្តិការសេងរងខេត្តលោកមេបញ្ជការកងរាជអាវុធហត្ថខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានអានរបាយការណ៍ស្វាគមន៍និងរាយការណ៍អំពីសមិទ្ធផលផ្សេងៗរបស់ស្នងការដ្ឋាននគរបាលខេត្ត ។

លោក ឧត្តមសេនីយ៍ទោ ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក បានអានព្រះរាជក្រឹត្យ និងអនុក្រឹត្យ ព្រមទាំងប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ដល់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដែលក្នុងនោះ លោកឧត្តមសេនីយ៍ត្រី អ៊ូច សុខុន អតីតស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងបំពាក់ឋានន្តរសក័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ ជំនួស លោកឧត្តមសេនីយ៍ទោ ស ថេត ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ ៕អត្ថបទ ទេព វណ្ណះ