ប្រព័ន្ធមីស៊ីល THAAD ចំនួន ០៤គ្រឿង បន្ថែមទៀតត្រូវបានដាក់ពង្រាយ ចំពោះមុខភាពគគ្លើន របស់កូរ៉េខាងជើង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រព័ន្ធមីស៊ីល THAAD ចំនួន ០៤គ្រឿង បន្ថែមទៀតត្រូវបានដាក់ពង្រាយ ចំពោះមុខភាពគគ្លើន របស់កូរ៉េខាងជើង!

07/09/2017
(សេអ៊ូល)៖ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ ​បានឱ្យដឹងថា ការដាក់ពង្រាយ​ប្រព័ន្ធមីស៊ីល THAAD បានបញ្ចប់ទាំងស្រុង​ហើយ និងចាត់ទុកថា វាគឺជាវិធានការ​បន្ទាន់ សំដៅទប់ទល់នឹង​ការគំរាមកំហែង​ពីកូរ៉េខាងជើង។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។

ការប្រកាសនេះ​ធ្វើឡើងបន្ទាប់ពី​កងទ័ពអាមេរិក និងកូរ៉េខាងត្បូង បានសម្រេចចិត្ត​ដាក់ពង្រាយបន្ថែម រថយន្ដផ្ទុកជើងទម្របាញ់មីស៊ីល​ នៃប្រព័ន្ធខែល​ការពារមីស៊ីល THAAD ចំនួនបួនគ្រឿងនៅឯ មូលដ្ឋានអាមេរិក​នៃតំបន់សឹងជូ (Seongju) ស្ថិតក្នុងខេត្តជីយ៉ុងសាង​ខាងជើង (North Gyeongsang) ដើម្បីទប់ទល់​នឹងការគំរាមហែង​ផ្នែកសន្តិសុខ ជាយថាហេតុណាមួយ​ពីសំណាក់​មីស៊ីល និងអាវុធនុយក្លេអ៊ែរ​របស់ទីក្រុង​ព្យុងយ៉ាង ដែលទើបតែបាន​បំផ្ទុះក្បាលគ្រាប់​នុយក្លេអ៊ែរ​ជាលើកទី០៦ កាលពី​ថ្ងៃអាទិត្យ ធ្វើឱ្យរញ្ជួយដល់​សហគមន៍​អន្តរជាតិ។

គួរបញ្ជាក់ថា នៅពេលដែល​រថយន្ដបាញ់មីស៊ីល​ទាំងបួននេះ ត្រូវបានដាក់ពង្រាយ​រួចរាល់នៅថ្ងៃព្រហស្បតិ៍នេះ នោះប្រព័ន្ធមីស៊ីលអាមេរិក​នឹងត្រូវបំពាក់​ទាំងស្រុង ក្នុងនោះរួមមាន​រថយន្ដ បាញ់មីស៊ីលចំនួន ០៦គ្រឿង ប្រព័ន្ធស្ទាក់ចាប់​មីស៊ីល ៤៨ អង្គភាពគ្រប់គ្រង​ការបាញ់មីស៊ីល និងប្រព័ន្ធ​ទំនាក់ទំនង រួមទាំង​រ៉ាដា AN/TPY-2 ផងដែរ។ ក៏ប៉ុន្តែព្រមពេល​ជាមួយគ្នា ក្រសួងការពារជាតិ​កូរ៉េខាងត្បូង មិនទាន់បានបញ្ជាក់ពី​កាលបរិច្ឆេទជាក់លាក់ ក្នុងការប្រតិបត្តិការ​នៅឡើយទេ រីឯចិន និងរុស្ស៊ីត្រូវបាន​គេរំពឹងនឹងជំទាស់យ៉ាងខ្លាំង​នឹងគំរោងនេះ៕អត្ថបទ ដកស្រង់ ទេព វណ្ណះ