សិស្សានុសិស្ស ចំនួន១០០នាក់និងស្រី៥០នាក់ទទួលអត្តសញ្ញាណបណ្ណ័ដោយមិនអស់ប្រាក់)ខេត្តសៀមរាប - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សិស្សានុសិស្ស ចំនួន១០០នាក់និងស្រី៥០នាក់ទទួលអត្តសញ្ញាណបណ្ណ័ដោយមិនអស់ប្រាក់)ខេត្តសៀមរាប

07/09/2017
កាលពីព្រឹកថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៧វេលាម៉ោង៨:០០នាទី លោកអនុសេនីយ៍ឯក ភឹង ចិន្តារត្ន័ អធិការរងទទួលផ្នែកអត្តសញ្ញាណកម្មនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចូលរួម ប្រគល់ទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យព្រះឥន្ទកោសា ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក កែវ រក្សា ស្នងការរងទទួលផែនអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង លោក ខៀវ សត ចៅសង្កាត់រងសង្កាត់ស្លក្រាម ដោយមានការអញ្ជើញចូលរួមផងដែរពី លោកនាយកសាលា និង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ។

សិស្សានុសិស្សដែលទទួលបាន អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ដោយគ្មានការបង់ថវិការ នៅពេលនេះមាន ចំនួន១០០នាក់/ស្រី ៥០នាក់ បន្ទាប់ពីក្រុមការងារអត្តសញ្ញាណកម្មនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះទៅធ្វើការរងចាំទទួលបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណ័នៅ សាលាអនុវិទ្យាល័យនេះ កាលពីខែមុន។
លោកវរសេនីយ៍ឯក កែវ រក្សា ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម ក៏បានធ្វើការណែនាំដល់ក្មួយៗដែលទទួលអត្តសញ្ញាណបណ្ណ័ នៅពេលនេះ អំពីរបៀបថែរក្សា អត្តសញ្ញាណបណ្ណ័ថ្មីនេះ និងរបៀបដាក់ពាក្យបណ្តឹងករណីជ្រុះបាត់ឬ ខូចខាត ត្រូវទាក់ទងទៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ដែលក្មួយរស់នៅ ដើម្បីស្នើរសុំផលិតអត្តសញ្ញាណបណ្ណ័ ជាថ្មីម្តងទៀត និងបានធ្វើការផ្សពផ្សាយលក្ខណះ៩ចំណុច គោលនយោបាយភូមិឃុំមានសុវត្តិភាពជូនដល់ក្មួយៗសិស្សានុសិស្សផងដែរ ។អត្ថបទ ទេព វណ្ណះ