គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ​បុក​ម៉ូតូ ស្លាប់​ម្នាក់​របួសធ្ងន់​៣​នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ​បុក​ម៉ូតូ ស្លាប់​ម្នាក់​របួសធ្ងន់​៣​នាក់

07/09/2017
រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ ក៏​ស្រាប់តែ​មាន​បុរស​បី​នាក់​ទៀត​ដែល​ជា​ជនជាតិ​វៀតណាម បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ បាន​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ពេញ​ទំហឹ​ង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​៣​នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៩​យប់ ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៧ ទល់មុខ​នឹង​អតីត​រោងចក្រ​តាក់​ហ្វា​ន់ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​។ សព​ជន​រង​គ្រោះ​មានឈ្មោះ យី សំ​អឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ មានស្រុក​កំណើត នៅ​ភូមិ​ត្រពាំង​កំ​ប្លេ ឃុំ​ត្រពាំង​កំ​ប្លេ ស្រុក​អង្គរ​ជ័យ ខេត្តកំពត ជិះ​ម៉ូតូ​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ​1E-6414​។

ចំណែក​បុរស​៣​នាក់​ទៀត​ដែល​ជនជាតិ​វៀតណាម រង​របួសធ្ងន់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​ជិះ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា ស៊ី​រុស ពណ៌​ក្រហម បិទ​ស្កុ​ត​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BI-6215 តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក់ ស្មាស​វី ពណ៌​ខ្មៅ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​បុរស​បី​នាក់​ដែល​ជា​ជនជាតិ​វៀតណាម មិនដឹង​ចេញពី​ផឹកស៊ី​វិញ​នៅ​កន្លែង​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា ស៊ី​រុស ពណ៌​ក្រហម បិត​ទ​ស្កុ​ត​ពណ៌​ខ្មៅ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង តែ​ដោយសារ​តែ​ផ្លូវ​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​ដំណើរ ត្រូវ​គេ​ហាមឃាត់​មិន​ឲ្យ​ឆ្លងកាត់ ព្រោះ​ផ្លូវ​កំពុង​ជួសជុល ទើប​ពួក​គេ​សម្រេចចិត្ត​ជិះ​ទៅ​ផ្លូវ​ម្ខាង​ទៀត បញ្ច្រាស់ទិស​ដៅ​ចរាចរណ៍ ក្នុង​ល្បឿន​លឿន​ព្រមទាំង​ស្រវឹង​ផង​នោះ បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ដែល​ជិះ​ដោយ​បុរស​ម្នាក់​ចំ​ពីមុខ​ពេញ​ហឹ​ង បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ម្នាក់ឯង​រង​របួស​បែកក្បាល បាក់​ក​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​បាក់​ខ្នង​ខាង​មុខ​។

ដោយឡែក​ខាង​ម៉ូតូ​ដែល​ជិះ​គ្នា​បី​នាក់​វិញ រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​ម្នាក់ និង​គ្លីនិក​ឯកជន​២​នាក់ ចំណែក​ម៉ូតូ​វិញ​រង​ការ​ខូចខាត​បាក់​ខ្នង​ខាង​មុខ​ដូច​គ្នា​។ ក្នុង​ហេតុការណ៍​នេះ​ដែរ ឃើញ​មាន​សាច់ញាតិ​បងប្អូន ជន​រង​គ្រោះ បាន​មក​យំសោក​អោប​សព​ជន​រង​គ្រោះ ទាំង​ទឹកចិត្ត​ខ្លោចផ្សា​បំផុត​។ ក្រោយ​ពេល​កើតហេតុ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយ​បាន​ធ្វើកា​វាស់វែង​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សារ​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​ដើម្បី​ធ្វើការ​ដោះស្រាយ​។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​នៅ​ខេត្តកំពត​៕អត្ថបទ ទេព វណ្ណះ