កម្មកររោងចក្រ ឌីសាន ហ័រវ៉ៃ សួនកាណាឌីយ៉ា ដួលសន្លប់ជាង១០០នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្មកររោងចក្រ ឌីសាន ហ័រវ៉ៃ សួនកាណាឌីយ៉ា ដួលសន្លប់ជាង១០០នាក់

07/09/2017
ភ្នំពេញ ៖ កម្មកររោងចក្រជាង១០០នាក់ដួលសន្លប់ ក្នុងរោងចក្រ ឌីសាន អាគារ១០-១១ ក្នុងសួនកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ។
តាមប្រភពនៅកន្លែងកើតហេតុ មិនទាន់ដឹងអំពីមូលហេតុនៅឡើយ ស្រាប់តែនៅវេលាម៉ោងខាងលើ ខណៈដែលកម្មករកំពុងធ្វើការសុខៗ ស្រាប់តែមានកម្មករដួលសន្លប់ជាបន្តបន្ទាប់ រហូតដល់ទៅជាង១០០នាក់ ត្រូវបានខាង ក្រុមហ៊ុនលួចដឹកចេញស្ងាត់ៗ ព្យាយាមលាក់ព័ត៌មាន ។ ហេតុការណ៍កើតឡើងភ្លាមៗ ត្រូវបានអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់រោងចក្រកើតហេតុ សាកសួរព័ត៌មាន ត្រូវបានសន្តិសុខ តាមច្រកចូលរោងចក្រ ឆ្លើយថាមិនដឹង ឲ្យទៅដើររកមើលខ្លួនឯងទៅវិញ ។

ទោះជាយ៉ាងណាក្តី ទាំងរថយន្តសង្រ្គោះរបស់រដ្ឋ ទាំងរថយន្តគ្លីនិក ចេញទៅជួយ ដឹកជនរងគ្រោះ ដើម្បីបញ្ជូនទៅសង្រ្គោះ ជាមុនសិន ។ ចំពោះមូលហេតុយ៉ាងណាឲ្យជាក់លាក់នោះ មិនមានអ្នកណា ឬ ស្ថានប័ណណាអះអាងឡើយ មានតែរងចាំ មន្រ្តីជំនាញចុះពិនិត្យ ដើម្បីរកមូលហេតុ ។ ដោយឡែក ខណៈដែលមានកម្មកររោងចក្រខាងលើដួលសន្លប់ អ្នកសារព័ត៌មានជាច្រើននាក់ចុះទៅ ថតរូបភាពជនរងគ្រោះនៅ គ្លីនិក សុខ ភាពមេត្រី ផ្ទះលេខ១៦ ១៧ ផ្លូវលេខ៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ទល់មុខសួនកាណាឌីយ៉ា តែត្រូវបាន ខាងគ្លីនិករារាំង មិនឲ្យថតរូបភាព មិនបំភ្លឺឡើយ ដែលគេសង្ស័យសមគំនិតជាមួយរោងចក្រ ដើម្បីលាក់កំបាំងព័ត៌មានរឿងកម្មករដួលសន្លប់ ៕អត្ថបទ ទេព វណ្ណះ