ខេត្តក្រចេះ
ប្រជាពលរដ្ឋនៅស្រុកស្នួលដែលនៅតាមដងផ្លូវនៅឃុំ២ធ្នូរ បាននិយាយយ៉ាង
ច្បាស់ថា សកម្មភាពដឹកជញ្ជូនឈើដោយឡានម៉ាក យីឌុប ធំៗដែលជារបស់
ឧកញ៉ាទាំង៣នាក់ដែលជាជើងខ្លាំងជំនាញខាងបំផ្លាញព្រៃឈើខុសច្បាប់ យក
ទៅលក់ឆ្លងដែនទៅវៀតណាមដោយខុសច្បាប់ទាំងស្រុង ដោយមានការឃុបឃិត
ពីមន្ត្រីជំនាញមួយចំនួនដែលសប្បាយចិត្តប្រព្រឹត្តអំពើរពុករលួយទទួលលុយខ្មៅ
កខ្វក់ពីការបំផ្លាញព្រៃឈើ ។
ប្រជាពលរដ្ឋក៍បានបន្ថែមផងថា សកម្មភាពឡានរបស់មេឈ្មួញបំផ្លាញព្រៃឈើ
ដែលយកលុយទិញតំណែងងារជាឧកញ៉ា ងាយស្រួលដឹកជញ្ជូនឈើខុសច្បាប់
ដោយមិនខ្វល់ពីរការបាត់បង់ព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិនោះឡើយ។
ពីព្រោះថាឧកញ៉ាទាំងបីដែលមានឈ្មោះដូចរៀបរាប់ខាងលើនោះកំពុងតែសប្បាយ
ចិត្តដឹកឈើលើសទម្ងន់ ដែលបង្ករអោយខូចផ្លូវថ្នល់ដែលជាសម្បត្តិរដ្ឋថែមទៀត
ផង ។ជាក់ស្ដែងឡានរបស់ឧកញ៉ាសឹង សំអុល ដែលជាឧកញ៉ាបំផ្លាញព្រៃឈើ
កំពុងតែដឹកជញ្ជូនចេញតាមភូមិស្រែរនាមឃុំឃ្សឹម ដោយមិនខ្លាចញញើតទៅហ្នឹង
គណៈកម្មការថ្នាក់ជាតិខាងបង្ក្រាបបទល្មើសព្រៃឈើនោះទេ ។
ប្រជាពលរដ្ឋនៅភូមិស្រែរនាម ឃុំឃ្សឹមបានបញ្ជាក់អះអាងថា ជារៀងរាល់
ថ្ងៃយប់នេះគឺឡានរបស់ឧកញ៉ាសឹង សំអុល កំពុងតែបំផ្លាញផ្លូវលំដែលប្រជាពលរដ្ឋ
ធ្វើដំណើររាល់ថ្ងៃហើយ តែងតែលំបាកធ្វើដំណើរដោយសាតែឡានឧកញ៉ាសឹង សំអុល
នោះតែម្ដងគឺដោយសារដឹកលើសទម្ងន់ដែលបង្ករអោយស្រុតផ្លូវខូចខាតស្ទើរ
តែទាំងស្រុងតែម្ដង ។ហេតុដូចនេះហើយប្រជាពលរដ្ឋសូមអំពាវនាវដល់ថ្នាក់ដឹក
នាំខាងលើដែលមានសម្ដេច តេជោ ហ៊ុនសែន ជាថ្នាក់ដឹកនាំកំពូលមេត្តាជួយដាក់
បទបញ្ជាដល់រដ្ឋមន្ត្រីថ្នាកក្់រោម កុំជឿរមន្ត្រីក្រោមឱវាត់របស់ខ្លួនពេក ដែលជំនាញ
រាយការណ៍ភូតកុហក់ជូនទៅថ្នាក់លើថា គ្មានការបំផ្លាញព្រៃឈើនោះឡើយ៕អត្ថបទ ទេព វណ្ណះ