កង់រថយន្តជជុះ កំពុងមានហាងឆេង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កង់រថយន្តជជុះ កំពុងមានហាងឆេង

07/09/2017

ន្ទាយមានជ័យ ៖ ឃ្លាំងស្តុកកង់រថយន្តជជុះ(រឺកង់មួយទឹក)ដោយមិនបានបង់ពន្ធ បង់លុយអោយតែសមត្ថកិច្ចតាមផ្លូវ អាច នាំចូលដោយសេរី និងកំពុងដឹកជញ្ជូនដាក់អោយម៉ូយ នៅក្នុងខេត្តបន្ទាយមានជ័យ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ គេឃើញមានស្តង់មួយកន្លែងនៅជាប់ផ្លូវភ្លោះ និងផ្លូវបំបែកចូលផ្លូវខាងលិចផ្សារសិរីសោភ័ណ ឈ្មួញកំពុងដឹកជញ្ជូនកង់រថយន្តជជុះដឹកដាក់អោយម៉ូយ ដោយប្រើរថយន្ត មួយគ្រឿងធុននីសាន់ពាក់ស្លាក់ លេខភ្នំពេញ 2AR-5656 កំពុងដឹកជញ្ជូនយ៉ាងសកម្ម។

តាមសំដីម្ចាស់ឃ្លាំងស្តុកកង់រថយន្តជជុះបាននិយាយថា ការពិតណាស់នេះជាប្រភេទកង់រថយន្តជជុះ រឺមួយទឹកដែលទិញនាំចូលពីប្រទេសថៃ ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមិនបានបង់ពន្ធនាំចូលនោះទេ។ ដោយគ្រាន់តែអោយលុយទៅសមត្ថកិច្ចតាមផ្លូវ ហើយនាំចូលមកលក់តែម្តង ដោយកង់រថយន្ត ខាងលើជាប្រភេទ រថយន្តធុនតូច លក់ មួយគ្រាប់តម្លៃ ១០ដុល្លារ។

តំណាងសាខាលក់ចែកចាយកង់រថយន្តក្នុងខេត្តបានបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ មានឃ្លាំងជាច្រើនកន្លែងដែលឈ្មួញនាំចូលកង់រថយន្តជជុះយកមកលក់ ដែលធ្វើប៉ះពាល់ដល់ អ្នកលក់កង់រថយន្តក្រុមហ៊ុនផ្តាច់មុខ។ ហើយតំណាងសាខាចែកចាយផ្តាច់មុខ សុំអោយស្ថាប័នមានសមត្ថកិច្ចជួយស្រាវជ្រាវនិងមានវិធានការចំពោះឈ្មួញ ដែលអាងខ្នងនិងអំណាចយកកង់រថយន្តជជុះមកលក់ក្នុងទីផ្សារខេត្តបន្ទាយមានជ័យ។

តំណាងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ កង់រថយន្តជជុះទៀតទៅ ព្រោះអាចប្រឈមគ្រោះថ្នាក់បានគ្រប់ពេល ៕អត្ថបទ ទេព វណ្ណះ