ងងុយដេកបើកគោយន្តធ្លាក់ផ្លូវកិនស្លាប់ព្រូម្នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ងងុយដេកបើកគោយន្តធ្លាក់ផ្លូវកិនស្លាប់ព្រូម្នាក់

07/09/2017
ខេត្តក្រចេះ៖ អណិតខ្លាំងណាស់ហេតុតែភាពខ្សត់ខ្សោយនៃជីវភាពគ្រួសារបានប្រកបរបរដឹកឈើបន្តិចបន្តួចលួចលាក់បំបាំងភ្នែកមហាជនតាមគោយន្តកន្ត្រៃទាំងកណ្តាលអាធ្រាត្រទើបបណ្តាលឲ្យស្លាប់ដែលជាព្រូនៃគោយន្តនោះទប់នឹងការងុយដេកពុំបានទើប ងោកធ្លាក់ ជាន់ដោយគោយន្តកន្ត្រៃរបស់ខ្លួនឯងស្លាប់តែម្តងហេតុការកើតឡើងនៅវេលាម៉ោង២.០០នាទីយប់ថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៧រំលងអាធ្រាតឈានចូលថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៧ នៅចំណុចគីឡូម៉ែត្រ២៦ផ្លូវម៉ាហ្កេតឋិតក្នុងភូមិសាស្ត្រឃុំសោប.ស្រុកព្រែកប្រសព្វ.ខេត្តក្រចេះ។ហេតុការនេះកើតឡើងនៅចំនុចគីឡូ២៦ផ្លូវម៉ាហ្កេតក្រុមហ៊ុន បានស្លាប់ភ្លាមៗនៅនឹងកន្លែងដូចខាងលើនេះ ជនរងគ្រោះមានឈ្មោះអឹម ហ៑ុន ភេទប្រុសអាយុ៤៦ឆ្នាំទីលំនៅបច្ចុប្បន្នភូមិដីដុះក្រោម.ឃុំព្រែកប្រសព្វ.ខេត្តក្រចេះ។ចំណែកជនរងគ្រោះដែលស្លាប់សមត្ថកិច្ចអាជ្ញាធរធ្វើកំណត់ហេតុរួចហើយប្រគល់ឲ្យបងប្អូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះរបស់សាសពជនរងគ្រោះ។អត្ថបទ ទេព វណ្ណះ