ឧកញ៉ា ល័ក្ខជុំនាញខាងបំផ្លាញព្រៃឈើ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឧកញ៉ា ល័ក្ខជុំនាញខាងបំផ្លាញព្រៃឈើ

07/09/2017
(ខេត្តក្រចេះ )
តាមការអះអាងពីប្រជាពលរដ្ឋដែលដឹកតាមម៉ូតូបន្តិចបន្តួចបាននិយាយយ៉ាង
ចំៗចំពោះស្ថាប័នរដ្ឋបាលព្រៃឈើដែលមានឈ្មោះលោកអ៊ុយស្រីកំពុងប្រព្រឹត្ត
អំពើពុករលួយទទួលលុយដ៍ខ្មៅងងឹតឃុបឃិតជាមួយឧកញ៉ាល័ក្ខដែលជា
មេឈ្មួញជំនាញខាងបំផ្លាញព្រៃឈើដោយដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែល
យកទៅលក់អោយវៀតណាម ។

ប្រជាពលរដ្ឋបានបន្ថែមផងថាឡានដឹកឈើយីឌុបរបស់ឧកញ៉ាល័ក្ខ ដឹក៤០
ទៅ៥០ម៉ែត្រគូបក្នុងមួយឡានៗ ហេតុអីបានជាលោក អ៊ុយស្រី ផ្នែករដ្ឋបាល
ព្រៃឈើឆ្លូងឆ្លើយថាត្រឹមត្រូវនោះ ? មើលទៅសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់
ហើយលើសទម្ងន់ទៀត ច្បាស់ជាលោកអ៊ុយស្រីផ្នែករដ្ឋបាលព្រៃឈើនិងលោក
ឌួងឆាយសាវុត ដែលជាប្រធានបរិស្ថានខេត្តក្រចេះសប្បាយចិត្តទទួលលុយ
ដោយសារការបំផ្លាញព្រៃឈើស្នាដៃរបស់ឧកញ៉ា ល័ក្ខ ហើយ។

ប្រជាពលរដ្ឋបានបញ្ជាក់អះអាងថាបើឡានឧកញ៉ាដឹកច្រើនហើយលើសទម្ងន់
ទៀតគ្មានសមត្ថកិច្ចជំនាញណាហ៊ានធ្វើកាបង្ក្រាបនោះទេ តែបើប្រជាពលរដ្ឋដឹក
តាមម៉ូតូវិញគឺកូនចៅរបស់លោកអ៊ុយស្រី ដេញតាមចាប់ឃាត់ជញ្ជក់ឈាមតែម្ដង
ជាពីសេសតាមសង្កាត់ចាប់ពីឃ្សឹមតែម្ដង ។ ក្នុងនោះផងដែរប្រជាពលរដ្ឋ
មានការងើយឆ្ងល់ថា មើលទៅសកម្មភាពដឹកឈើអាណាធិប្បតេយ្យរបស់លោក
ឧកញ៉ា ល័ក្ខ មន្ត្រីថ្នាកក្់រោមមួយចំនួននៅក្នុងខេត្តក្រចេះកំពុងតែបិតបាំងមន្រីថ្នាក់លើមែន ?៕អត្ថបទ ទេព វណ្ណះ